ពលរដ្ឋនៅក្នុងស្រុកអង្គរបូរី ៣១០៣គ្រួសារ ទទួលបានពូជបន្លែពីរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា

Posted By: RoogRog Robot | 20-Jun-2024 18:13:32

2024-06-21 08:11am

(តាកែវ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិកាគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា អមដំណើរដោយលោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី តំណាងលោកអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីចុះចែកពូជបន្លែជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចែកពូជបន្លែ ដើម្បីជំរុញការដាំដុះលក្ខណៈគ្រួសារ ក្នុងគោលបំណងដើម្បីរួមចំណែកពង្រឹងសន្ដិសុខស្បៀងក្នុងគ្រួសារ អាហារូបត្ថម្ភ ចំណីអាហារប្រកបដោយសុវត្ថិភាព ការបន្ថយចំណាយ និងបង្កើនចំណូលក្នុងគ្រួសារ ជាពិសេសចូលរួមកាត់បន្ថយការនាំចូលបន្លែដែលគ្មានសុវត្ថិភាព និងរួមចំណែកគាំទ្រកម្មវិធីអាហារតាមសាលារៀន និងកម្មវិធីសិក្សាបំណិនជីវិត។

ក្នុងនោះពូជបន្លែដែលបានចែកជូនរួមមាន៖

១.ពូជត្រសក់ ២.ពូជសណ្តែកកួរ៣.ពូជត្រប់ក្រាំងរមាស ៤.ពូជស្ពៃចង្កឹះ ៥.ពូជត្រកួន៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...