ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អំពាវនាវសប្បុរសជនបរិច្ចាគថវិកា ដើម្បីចូលរួមសេវាកម្មមនុស្សធម៌

Posted By: RoogRog Robot | 27-Apr-2024 14:32:53

2024-04-27 01:27pm

(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១ និងលើកទិសដៅសម្រាប់ត្រីមាស២ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអំពាវនាវសប្បុរសជនបរិច្ចាគថវិកា ដើម្បីចូលរួមសេវាកម្មមនុស្សធម៌។

លោកបានបន្ត ក្នុងកាយវិកាមនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកបានបញ្ជាក់ដល់ក្រុមការងារត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។

លោកបានបន្ថែមថា រាល់ចំណុចមួយចំនួនដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ត្រូវតែអនុវត្តឱ្យល្អប្រសើររួមមាន៖ ត្រូវបន្តអនុវត្តនូវទម្រង់បែបបទនីតិវិធីនៃការប្រើប្រាស់មូលនិធិ ពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់ ពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិធីជួយសង្រ្គោះបឋមតាមសហគមន៍។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

លោក ងួន រតនៈ បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណៈកម្មាធិការសាខាទាំងអស់ ត្រូវតែយកចិត្តទុកដាក់បំពេញការងារ និងតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ និងចូលរួមផ្សព្វផ្សាយពីការសង្គ្រោះបឋម ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពីសុខភាពនិងអនាម័យបីប្រការ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...