មិត្តភាពរវាងកម្ពុជា និងរុស្ស៊ី នឹងត្រូវបានបន្តពូនជ្រំ

Posted By: RoogRog Robot | 08-May-2024 14:38:06

2024-05-08 01:36pm

(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក អាណាតូលី បូរ៉ូវីគ (Anatoly Borovik) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានសម្តែងនូវក្តីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងរុស្ស៊ី លើគ្រប់វិស័យ ជាពិសេស ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ នៅតែបន្តបេ្តជ្ញាចិត្ត ក្នុងការជំរុញសម្ទុះនៃភាពជាដៃគូរវាងប្រទេសទាំងពីរឡើងវិញ ក្នុងវិស័យ ដែលមានសក្តានុពលជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ឆ្លៀតឱកាសនេះ ឥស្សរជនទាំងពីរ ក៏បានសាទរខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...