សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ (Video inside)

Posted By: RoogRog Robot | 26-Apr-2024 23:27:38

2024-04-26 10:23pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។

នៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...