សម្តេចតេជោ ហ៊ុន សែន៖ តួនាទីរបស់សម្តេច ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា (Video inside)

Posted By: RoogRog Robot | 26-Apr-2024 22:17:22

2024-04-26 09:11pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស <<សមា​គម​ឧកញ៉ាកម្ពុជា>> នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងថា តួនាទីរបស់សម្តេច ជាប្រធានកិត្តិយស <<សមាគមឧកញ៉ាកម្ពុជា>> ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា ដើម្បី​អបអរសាទរសន្និបាត ប្រចាំឆ្នាំលើកទី១ របស់ <<សមាគមឧកញ៉ាកម្ពុជា>> នៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា <<ខ្ញុំគួរតែត្រូវកាន់តួនាទីនេះ ដែលអ្នកទាំងអស់គ្នា ផ្ដល់ការជឿទុកចិត្តច្រើនឆ្នាំមកហើយនោះ ដើម្បីប្រមូលផ្ដុំនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីឲ្យអ្នកទាំងអស់គ្នា​ មានការស្ងប់ចិត្ដ និងជឿជាក់បន្ដទៀត ហើយចលនាឲ្យអ្នកទាំងអស់គ្នា ទុកចិត្តទៅលើការវិនិយោគ នៅក្នុងទឹកដីកំណើតរបស់ខ្លួន>>។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជារីករាយ ដែលទទួលបានជាមួយនឹងការអញ្ជើញ ឲ្យធ្វើជាប្រធានកិត្តិយស <<សមាគមឧកញ៉ាកម្ពុជា>>។ សម្ដេចក៏បានបញ្ជាក់ផងដែរថា ហេតុអ្វីបានជាសម្ដេចទទួលយកនូវតួនាទី ជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងអស់គ្នា ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានផ្តល់កិត្តិយសឲ្យសម្ដេច ជាមួយនឹងការជឿជាក់ ទៅលើសមត្ថភាព និងការដឹកនាំរបស់សម្ដេច ហើយយើងរស់នៅ ជាមួយគ្នាអស់រយៈពេលជាង៤៥ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា <<វាមិនមែនជាការចៃដន្យទេ ប៉ុន្ដែគំនិតផ្ដួចផ្ដើម របស់អ្នកទាំងអស់គ្នា ដើម្បីអញ្ជើញខ្ញុំ ឲ្យធ្វើជាប្រធានកិត្តិយស ហើយខ្ញុំក៏មិនមែន ជាការទទួលដោយការចៃដន្យ នោះដែរ គឺជាការគិតទុក ដោយមានទស្សនៈទាន យ៉ាងច្បាស់លាស់តាមពីដើម រហូតមកដល់ឥលូវ ពេលដែលអស់លោកអញ្ជើញខ្ញុំ ឲ្យធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា>>។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាង​ឱ្យ​រូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាង​ឱ្យ​សំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ា​ដែលជា​សមាជិកទាំងអស់។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួល​ស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទទេសរបស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយ​ផ្តោត​ជាសំខាន់លើភាព ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាព​ពាណិជ្ជ​កម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដដ៏ឧត្តុង្គឧត្តមនៃគោរម​ងារឧកញ៉ា តាមរយៈការ ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយា​ប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់​ប្រជាពល​រដ្ឋបានល្អប្រសើរ​ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...