សម្តេចតេជោ ហ៊ុន សែន៖ ពេលមានគ្រោះមហន្តរាយផ្សេងៗ អ្នកមាននៅស្រុកខ្មែរ នាំគ្នាបរិច្ចាគថវិកាជួយជាតិ (Video inside)

Posted By: RoogRog Robot | 26-Apr-2024 22:11:04

2024-04-26 09:08pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា នៅពេលមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសពេលមានជំងឺកូវីដ១៩ អ្នកមាននៅស្រុកខ្មែរនាំគ្នាបរិច្ចាគ ថវិកាជួយជាតិ ដោយថវិកាប្រមាណជិត ២០០លានដុល្លារ ត្រូវបានចូលរួមពីសប្បុរសជន ដើម្បីជួយដោះស្រាយបញ្ហាក្នុងសង្គម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ២០២៤។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា <<ពេលមានប្រធានស័ក្តិម្តងៗ ក្រុមឧកញ៉ា អ្នកមានប្រាក់ តែងចេញមុខ ដើម្បីជួយរាជរដ្ឋាភិបាល។ កាលៈទេសៈ មានគ្រោះទឹកជំនន់ មានគ្រោះរាំងស្ងួត ពិសេសពេលមានកូវីដ១៩ ខ្ញុំគិតថា ប្រាក់ប្រមាណជិត ២០០លានដុល្លារ ដែលក្រុមឧកញ៉ា អ្នកមានបានផ្តល់ដល់រាជរដ្ឋាភិបាល>>។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើធៀបជាមួយប្រទេសអ្នកមាន គេមានអ្នកមានធនធានច្រើនណាស់ តែការចូលរួមមិនដូចនៅកម្ពុជានោះទេ។ សម្តេ ចតេជោ បានរំលឹកថា ពេលជំងឺកូវីដ១៩ រាតត្បាត សម្តេចមិនធ្វើឱ្យពលរដ្ឋអត់កន្លែងដេកព្យាបាលជំងឺនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តនៃការចែករំលែករបស់ឧកញ៉ា និងអ្នកឧកញ៉ា គឺមហាធំធេងណាស់ ហើយសម្តេចរីករាយ ពេលឃើញឧកញ៉ា និងអ្នកឧកញ៉ា ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងថ្វាយថវិកា ដើម្បីព្រះមហាក្សត្របំពេញព្រះរាជសកម្មភាពមនុស្សធម៌៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...