លោក ជិន ម៉ាលីន បង្ហាញលទ្ធផលសំខាន់ធំៗ៣ចំណុច នៃមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងយុត្តិធម៌រយៈពេល៣ថ្ងៃ (Video inside)

Posted By: RoogRog Robot | 29-Mar-2024 21:04:26

2024-03-29 07:57pm

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញពីលទ្ធផលសំខាន់ធំៗចំនួន៣ចំណុច នៃមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងយុត្តិធម៌រយៈពេល៣ថ្ងៃ ដែលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោក ជិន ម៉ាលីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ <<ខ្ញុំសូមធ្វើការបង្ហាញជា៣ចំណុច ពាក់ព័ន្ធនឹងមហាសន្និបាតយើងនេះ គឺទី១៖ កិច្ចដំណើរការក្នុងរយៈពេល៣ថ្ងៃនេះ, ទី២៖ បង្ហាញលទ្ធផលត្រួសៗមួយចំនួនដែលយើងសម្រេចបានក្នុងវិស័យយុត្តិធម៌ និងទី៣៖ បង្ហាញនូវបញ្ហាប្រឈមដែលបានលើកយកមកពិភាក្សាគ្នាក្នុងរយៈពេល៣ថ្ងៃ ដើម្បីជាដំណោះស្រាយ លើកកម្ពស់ ឱ្យប្រសិទ្ធភាពលើប្រព័ន្ធយុត្តិធម៌>>។

លោក ជិន ម៉ាលីន បានឱ្យដឹងថា នេះជាលើកទី១ ដែលក្រសួងយុត្តិធម៌បានធ្វើមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ដែលមានការចូលរួមពីសំណាក់មន្ត្រីយុត្តិធម៌គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ហើយនេះជាមហាសន្និបាតជាប្រវត្តិសាស្ត្រ និលើកដំបូង ក្នុងវិស័យយុត្តិធម៌កម្ពុជា។ ខណៈមហាសន្និបាតក្រសួងយុត្តិធម៌មានគ្រោងនឹងធ្វើឡើងរយៈពេល៥ឆ្នាំម្តង។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា នៅក្នុងមហាសន្នបាតនេះគឺបានកំណត់ ​និងចែកចេញលើប្រធានបទចំនួន៨ ពាក់ព័ន្ធនឹងប្រធានបទ វិស័យរដ្ឋប្បវេណីមានចំនួន៤ ប្រធានបទពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌចំនួន៤ ដោយបានបែងចែកជាក្រុមពិភាក្សាពីបញ្ហា និងដំណោះស្រាយលើប្រធានបទនីមួយៗ ព្រមទាំងបន្ទាប់មកពិនិត្យលើបញ្ហានេះជារួម ដើម្បីស្វែងរកដំណោះស្រាយ។

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានបន្តថា សម្រាប់សមិទ្ធផលលើវិស័យយុត្តិធម៌ នៅឆ្នាំ២០២៣ គឺមានច្រើនដែលមានសមិទ្ធផលខ្លះជាសមិទ្ធផលជាក់ស្តែង និងសមិទ្ធផលខ្លះមានចរិតជាការកែទម្រង់ប្រព័ន្ធយុត្តិធម៌ជារួមតែម្តង។ បន្ថែមនេះក្រសួងយុត្តិធម៌ មានការគិតគូរយ៉ាងខ្លាំងលើធនធានម​នុស្សផ្នែកយុត្តិធម៌ ដោយបានពង្រីកចំនួនមន្ត្រីនៅតាមក្រសួង តាមសាលាដំបូង ដើម្បីធ្វើយ៉ាងណាបម្រើសេវាយុត្តិធម៌នេះ ឱ្យបានកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានឱ្យដឹងថា ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ ឱ្យមានកាន់មានតម្លាភាព និងរហ័សជូនប្រជាពលរដ្ឋនោះ ក្រសួងយុត្តិធម៌ មានបំណងជ្រើសរើសមន្ត្រីឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត ក៏ប៉ុន្តែមន្ត្រីថ្មីទាំងនោះត្រូវឆ្លងកាត់ការប្រលង និងជាមន្ត្រីដែលមានសមត្ថភាពគ្រប់គ្រាន់៕

ខាងក្រោមនេះជាការលើកឡើងរបស់លោក ជិន ម៉ាលីន៖





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...