លោក Wang Yi ថ្លែងអំពី ”ភាពជាប់លាប់រហូតមកចំនួនបី” ក្នុងទំនាក់ទំនងចិន-អាមេរិក

Posted By: RoogRog Robot | 27-Apr-2024 12:20:46

2024-04-27 11:16am

(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង។

ពេលថ្លែងអំពីទំនាក់ទំនងចិន-អាមេរិក លោក Wang Yi បានគូសបញ្ជាក់ថា៖ អាកប្បកិរិយារបស់ចិនគឺជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវការ អភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកដោយផ្អែកលើមនោសញ្ចេតនាសកលស្តីពី ការរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ទទួលខុសត្រូវចំពោះប្រជាជន ទទួលខុសត្រូវចំពោះពិភពលោក និងទទួលខុសត្រូវចំពោះអនាគត។

ជំហររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយផ្តោតលើការជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យវិវឌ្ឍរីកចម្រើនដោយស្ថិរភាព រឹងមាំ និងចីរភាព។

ការទាមទាររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺផ្តួចផ្តើមឱ្យគោរពផលប្រយោជន៍ស្នូលទៅវិញទៅមក​ អាមេរិកកុំលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន កុំគាបសង្កត់ការអភិវឌ្ឍរបស់ចិន និងកុំជាន់ឈ្លីខ្សែបន្ទាត់ក្រហមរបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...