មេគយច្រកទំនប់រលក លោក ណុប សំអាន កាន់តំណែងឡើងដុះស្លែល្បីល្បាញកាន់តែខ្លាំងខាងពុករលួយ

Posted By: RoogRog Robot | 22-Sep-2021 14:36:53

តាមការបង្ហើបពីមន្រ្តីពាក់ព័ន្ធនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ដែលកាន់តំណែងឡើងដុះស្លែទៅហើយនោះ កំពុងសាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំង។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បើកដៃឲ្យឈ្មួញធំៗច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទំនប់រលក យ៉ាងពេញបន្ទុកដដែល។ ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកទំនប់រលក បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយ ហើយក្រៅពីនេះពួកគេបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ណុប សំអាន មេគយច្រកទំនប់រលក។ 

តាមប្រភពពីមន្រ្តីគយនៅក្នុងអង្គភាពសាខាគយខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក​ ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយពេញទំហឹង។ ប្រភពបានឲ្យដឹងទៀតថា មេគយធំៗក្នុងខេត្តព្រះសីហនុ មិនហ៊ានប៉ះពាល់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នោះទេព្រោះលោក ណុប សំអាន មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្តែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ទោះបីរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ 

ប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា ឈ្មួញធំៗដូចជាឈ្មួញឈ្មោះ វិចិត្រ នៅតែនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលក យ៉ាងរលូន។ ឈ្មួញធំៗអាចដឹកជញ្ជូនទំនិញទាំងនោះពីកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅដល់គោលដៅនៅរាជធានីភ្នំពេញ យ៉ាងរលូនព្រោះមានការរួមដៃពីសំណាក់លោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក៥ខេត្តផងដែរ។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេព្រោះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឡើងដុះស្លែទៅហើយ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...