សហរដ្ឋអាមេរិក ទទួលយកយន្ដហោះ Boeing ជាអំណោយពីកាតា សម្រាប់លោក ត្រាំ ប្រើជាយន្ដហោះ Air Force One

Posted By: RoogRog Robot | 22-May-2025 09:27:25

2025-05-22 09:21am

(វ៉ាសីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ទី២១ ខែឧសភា បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានទទួលយកយន្ដហោះ Boeing 747 មួយគ្រឿង ដែលព្រះមហាក្សត្រនៃប្រទេសកាតាផ្ដល់ជាអំណោយដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទុកសម្រាប់ប្រើប្រាស់ជាយន្ដហោះ Air Force One។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា <<លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានទទួលយកយន្ដហោះ Boeing 747 ពីកាតា ដោយគោរពតាមច្បាប់ទាំងអស់របស់សហរដ្ឋអាមេរិក>>។ លោកបន្ថែមថាក្រសួងការពារជាតិអាមេរិកនឹងបំពេញតាមលក្ខខណ្ឌសុវត្ថិភាព និងតម្រូវការនានាដែលចាំបាច់សម្រាប់យន្ដហោះ ដែលត្រូវបានប្រើប្រាស់សម្រាប់ដឹកប្រធានាធិបតីនៃសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញអាមេរិកបានហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការទទួលយកអំណោយពីព្រះមហាក្សត្រ ព្រះអង្គម្ចាស់ និងរដ្ឋបរទេសណាមួយ។ ប៉ុន្តែលោក ត្រាំបានអះអាងថា មិនមានបញ្ហាច្បាប់ ឬក្រមសីលធម៌ពាក់ព័ន្ធនឹងការទទួលយកយន្ដហោះនេះទេ ហើយថែមទាំងលើកឡើងទៀតផងថាប្រសិនបើលោកមិនទទួលយកអំណោយជាយន្ដហោះមានតម្លៃជាង ៤០០លានដុល្លារពីកាតាទេ នោះវាគឺជារឿងឆ្កួតសុទ្ធ៕



News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២២, ២០២៥
MORE NEWS CLICK HERE...