មេដឹកនាំតៃវ៉ាន់៖ តៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន តែត្រូវពង្រឹងសមត្ថភាពការពារខ្លួន

Posted By: RoogRog Robot | 19-May-2025 20:02:47

2025-05-20 09:59am

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអង្គារ ទី២០ ខែឧសភា បាននិយាយថាតៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ខណៈគ្មាននរណាម្នាក់នឹងឈ្នះក្នុង សង្រ្គាមនោះទេ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ត្រូវតែបន្តពង្រឹងសមត្ថភាពការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lai Ching-te ធ្វើការកត់សម្គាល់បែបនេះនាឱកាសគម្រប់ខួបមួយឆ្នាំនៃការចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Lai បានសង្កត់ធ្ងន់ ទៀតថា <<ប្រជាជនតៃវ៉ាន់ស្រឡាញ់សន្តិភាព ហើយខ្ញុំក៏ស្រឡាញ់សន្តិភាពដែរ។ ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយគ្មាននរណាម្នាក់នឹងឈ្នះក្នុងសង្រ្គាមនោះទេ។ ក៏ប៉ុន្តែ នៅពេលនិយាយពីការស្វែងរកសន្តិភាព យើងមិនអាចគ្រាន់តែសុបិន ឬស្រមើស្រមៃនោះឡើយ>>។ លោកបន្ថែមថាតៃវ៉ាន់ត្រូវតែបន្តការពង្រឹងសមត្ថភាពការពារខ្លួន ហើយថា ការត្រៀមលក្ខណៈសម្រាប់សង្រ្គាមគឺជាមធ្យោបាយដ៏ប្រសើរដើម្បីបញ្ចៀសសង្រ្គាម>>។

តាមលោក Lai Ching-te ប្រជាជនតៃវ៉ាន់ក៏ពេញចិត្តទៅនឹងការផ្លាស់ប្ដូរទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនផងដែរ ដរាបណាមានការឆ្លើយតបមកវិញប្រកបដោយ ភាពថ្លៃថ្នូរ។

គួរបញ្ជាក់ថា ចិនបានចាត់ទុកលោក Lai Ching-te ជាជនឧទ្ទាមផ្ដាច់ទឹកដី និងបានច្រានចោលជាច្រើនលើកចំពោះសំណើរបស់លោក Lai សម្រាប់កិច្ចសន្ទនា។ លោក Lai វិញបាន ច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ដោយនិយាយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តលើជោគវាសនារបស់តៃវ៉ាន់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...