អេស្តូនីចោទថារុស្ស៉ី ឃាត់ទុកកប៉ាល់ដឹកប្រេងមួយគ្រឿង នៅសមុទ្របាល់ទិក

Posted By: RoogRog Robot | 19-May-2025 11:59:59

2025-05-19 11:54am

(តាលិន)៖ ក្រសួងការបរទេសនៃប្រទេសអេស្តូនី បានឱ្យដឹងថា រុស្ស៉ីបានចាប់កប៉ាល់​ដឹក​ប្រេង​មួយគ្រឿងរបស់​ក្រិក ​កាល​ពី​ថ្ងៃ​អាទិត្យចុងសប្តាហ៍កន្លងទៅ ​បន្ទាប់​ពី​កប៉ាល់នោះ ​ចាក​ចេញ​ពី​កំពង់ផែ​សមុទ្រ​បាល់ទិក ដោយសកម្មភាពបែបនេះ ​អាចចាត់ទុកថាជា​ការ​ប្រកាស​អាសន្ន ​សម្រាប់​បក្សសម្ព័ន្ធ​ណាតូ​ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។

កប៉ាល់ Green Admire ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវធ្វើដំណើរចេញពីកំពង់ផែ Sillamae ដោយឆ្លងកាត់ដែនទឹករុស្ស៉ី។ យោងតាម ​​Marine Traffic ដែលជាគេហទំព័រតាមដានការធ្វើចរាចរណ៍របស់នាវា Green Admire បានចាកចេញកាលពីថ្ងៃសៅរ៍ ហើយនៅរសៀលថ្ងៃអាទិត្យ បានបោះយុថ្កានៅជិតកោះ Hogland ប្រទេសរុស្ស៉ី។

មន្ត្រីរដ្ឋាភិបាលក្រិកម្នាក់និយាយថា កប៉ាល់នោះត្រូវចល័តតាមដែនទឹករុស្ស៉ី ដើម្បីចៀសពីទឹករាក់ ហើយរុស្ស៉ីបានស្ទាក់ចាប់បញ្ជូនទៅកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការផាកពិន័យ។ កប៉ាល់នោះមានផ្ទុកប្រេង shale របស់ប្រទេសអេស្តូនី ប្រហែល ៧០ម៉ឺនបារ៉ែល។ ជុំវិញការចោទប្រកាន់នេះ ភាគីរុស្ស៉ី មិនទាន់មានការបញ្ជាក់នៅឡើយទេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...