មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម នាំកុំព្យូទ័រលេីតុ ១២៨គ្រឿង ជូនរដ្ឋបាលស្រុក និងអង្គភាពជុំវិញរដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

Posted By: RoogRog Robot | 19-May-2025 11:20:12

2025-05-19 11:15am

(បន្ទាយមានជ័យ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ នារសៀលថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៥ បាននាំយកកុំព្យូទ័រលេីតុចំនួន ១២៨គ្រឿង ដែលជាអំណោយរបស់ស្ថានទូតចិន ប្រចាំកម្ពុជា និងរបស់ក្រុមការងារ ប្រគល់ជូនរដ្ឋបាលស្រុកព្រះនេត្រព្រះ និងអង្គភាពជុំវិញរដ្ឋបាលស្រុក រួមទាំងវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមត្តេយ្យនៅទូទាំងស្រុក។

ការនាំយកកុំព្យូទ័រនេះគឺដេីម្បីលេីកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងការប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាសាធារណៈល្អជាងគេ។

ក្នុងនាមក្រុមការងារ លោកបានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា ដែលជានិច្ចកាលតែងផ្តល់ថវិកា និងសម្ភារៈជាបន្តបន្ទាប់តាមរយៈលោកដេីម្បីជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យនានា និងនៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ នៅពេលនេះ។

លោកបានណែនាំ និងលេីកទឹកចិត្តឱ្យអង្គភាពទាំងអស់ទុកដាក់ ប្រេីប្រាស់ កុំព្យូទ័រទាំងនេះឱ្យបានសមស្រប ក្នុងភារកិច្ចបម្រេី និងផ្តល់សេវាជូនប្រជាពលរដ្ឋ៕






























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...