2025-05-12 03:18pm (ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្រាប់ការផ្ញើលិខិតជូនពរក្នុងឱកាសទទួលគ្រឿង ឥស្សរិយយសដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលជប៉ុន។
លោក ជា សុផារ៉ា បានថ្លែងថា <<ខ្ញុំបានទទួលរួចហើយនូវសារលិខិតអបអរសាទរ និងជូនពរចំពោះរូបខ្ញុំប្រកបដោយសុភកថា ដ៏មានអត្ថន័យ ក្នុងឱកាសដែលខ្ញុំបានទទួលគ្រឿងឥស្សរិយយសថ្នាក់ <
ឆ្លៀតក្នុងឱកាសនេះ លោកសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្តេចមហាមន្តី ក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ដែលកំពុង បម្រើការងារក្នុងក្រសួងព្រះបរមរាជវាំង សូមបានប្រកបដោយព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
សូមជម្រាបថាលោក ជា សុផារ៉ា បានទទួលគ្រឿងឥស្សរិយយសថ្នាក់ <
ព្រះចៅអធិរាជជប៉ុន បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Cordon of the Order of the Rising ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលធ្វើឡើងនៅ ព្រះបរមរាជវាំងប្រទេសជប៉ុន។
ការបំពាក់គ្រឿងឥស្សរិយយសជូនចំពោះ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីសំណាក់ព្រះចៅអធិរាជជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុន បានបង្ហាញការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើ កកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម៕

