អំណោយសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅប្រគល់ជូនពលរដ្ឋ៣០គ្រួសារ នៅស្រុកសំរោង ដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់

Posted By: RoogRog Robot | 02-May-2025 16:52:01

2025-05-02 04:46pm

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ នៅក្នុងឃឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង បាននាំនូវការចូលរួមសោកស្ដាយ និងផ្ដាំការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិ ដែលជានិច្ចកាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត តែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេល។

លោកបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋជានិច្ច ជាពិសេសក្នុងគ្រាលំបាកនានា ពោលគឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានកាកក្រហមកម្ពុជា ចុះជួយប្រជាពលរដ្ឋជានិច្ច ហើយការជួយគឺធ្វើឡើងដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

សូមជម្រាបថា សម្ភារប្រគល់ជូនគ្រួសាររងគ្រោះ មានដូចជា អង្ករ២៥គីឡូក្រាម, មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, ត្រីខ១យួរ, មី១កេស, ប្រេងឆា១លីត្រ, នំធុងធំ១, ទឹកត្រី៣ដប, ទឹកស៉ីអ៉ីវ៣ដប និងថវិកាមួយចំនួន។ ដោយឡែកគ្រួសារតែរលំផ្ទះទាំងស្រុង ទទួលបានតង់ធំបន្ថែមមួយទៀត៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...