App ណាត់ជួបរបស់ជប៉ុន ណែនាំមុខងារថ្មី ដើម្បីផ្ទៀងផ្ទាត់មិនឱ្យអ្នករៀបការរួចប្រើប្រាស់បាន

Posted By: RoogRog Robot | 02-May-2025 16:52:00

2025-05-02 04:48pm

(តូក្យូ)៖ App ណាត់ជួបដ៏ពេញនិយមមួយរបស់ជប៉ុន បានបញ្ចេញមុខងារថ្មីដែលអាចផ្ទៀងផ្ទាត់ ស្ថានភាពអាពាហ៍ពិពាហ៍របស់អ្នកប្រើប្រាស់ តាមរយៈកំណត់ត្រារបស់រដ្ឋាភិបាល ក្នុងគោលបំណងការពារពីអ្នកកុហកថានៅលីវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ ២០២៥។

Tapple គឺ App ដែលមានអ្នកប្រើប្រាស់ច្រើនជាង ២០លាននាក់ក្នុងប្រទេសជប៉ុន កំពុងប្រឈមុខនឹងបញ្ហា លំបាកក្នុងការណែនាំមនុស្សឱ្យស្គាល់គ្នា។ ពាក់កណ្តាលនៃអ្នកប្រើប្រាស់ ឬ ៦៩ភាគរយនៃស្ត្រី និង៥៤ភាគរយនៃបុរស បានសម្តែងការព្រួយបារម្ភ ជុំវិញភាពស្មោះត្រង់របស់ដៃគូណែនាំ អំពីស្ថានភាពអាពាហ៍ពិពាហ៍របស់ពួកគេ។

តាមការស្ទង់មតិ ៩៧ភាគរយនៃស្រ្តី និង ៨៣ភាគរយនៃបុរស ចង់ដឹងឱ្យច្បាស់ថាតើដៃគូណែនាំរបស់ពួកគេ បានរៀបការរួចហើយឬអត់។ ដូច្នេះមុខងារថ្មីនេះ​ត្រូវ​បាន​រចនា​ឡើង​ ដើម្បីលើកកម្ពស់ការ​ណាត់​ជួបគ្នា ​និងធ្វើឱ្យការរៀបអាពាហ៍ពិពាហ៍​កាន់​តែ​មាន​សុវត្ថិភាព។ អ្នកប្រើប្រាស់ App ត្រូវបំពេញព័ត៌មានតាមអនឡាញ ហើយបន្ទាប់ពីការផ្ទៀងផ្ទាត់ អ្នកដែលរៀបការរួចនឹងត្រូវផ្អាកមិនឱ្យប្រើប្រាស់។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ រកឃើញថា មួយភាគបួននៃអ្នករៀបការ ដែលមានអាយុ ៤០ឆ្នាំ ឬក្រោមនេះ បានជួបដៃគូអនាគតរបស់ពួកគេ តាមរយៈការណាត់ជួបតាមអ៉ីនធឺណិត។ ស្របពេលដែលប្រជាជនវ័យចំណាស់ មានច្រើនជាងគេបំផុតរបស់ពិភពលោក ជប៉ុនកំពុងស្វែងរកមធ្យោបាយ ដើម្បីជំរុញអត្រាកំណើតថ្មី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...