សម្រាប់ខែមេសា ឆ្នាំ២០២៥ កុមារឈឺមានចំនួន ៧៤ ២៥៤នាក់ ដែលបានចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា

Posted By: RoogRog Robot | 02-May-2025 16:01:50

2025-05-02 03:57pm

(ភ្នំពេញ)៖ នៅក្នុងខែមេសា ឆ្នាំ២០២៥ មានកុមារឈឺចំនួន ៧៤ ២៥៤នាក់ ត្រូវបានពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងនោះ កុមារមានជំងឺធ្ងន់ៗចំនួន ១៥,២០៣ក់ និងកុមារមានជំងឺគ្រុនឈាម ចំនួន២៦៩នាក់ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប។

តាមរយៈតួលេខដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា កុមារចំនួន ២,៥១២ ត្រូវបានទទួលការវះកាត់ នៅក្នុងនោះវះកាត់បេះដូង និងក្តិតប្រហោងបេះដូងតាម សរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៨០នាក់។

នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ៧,៧៩០នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃ មន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១,៦៦៦នាក់។​ មន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...