ក្រុមចោរឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល តាមបង្ក្រាបបានចំនួន៦នាក់ ជាបន្ដបន្ទាប់

Posted By: RoogRog Robot | 30-Apr-2025 15:01:57

2025-04-30 09:55pm

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោក បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសឆក់ ចំនួន៨ករណី នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ប្រតិបត្ដិការបង្ក្រាបក្រុមចោរយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងក្រោមការបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖

* ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខ សាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨៖១០នាទី។

* ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក) ប្រព្រឹត្តនៅចំណុចមុខផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

* ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក REALME ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

* ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ប្រូម៉េក) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

* ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣ប្រូម៉េក) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

* ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣) ប្រព្រឹត្តនៅចំណុចមុខស្តាតអូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

* ករណីទី៧៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ជនបរទេស មិនបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១អា ផ្លូវលេខ២១ ក្រុម២៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៦៖៣១នាទី។

* ករណីទី៨៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៣ប្រូម៉េក) ប្រព្រឹត្តបទនៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦៖៤៨នាទី។

ជនសង្ស័យ៖ ១-ឈ្មោះ ហេង សុនី ហៅ ធី ភេទ ប្រុស អាយុ ២០ឆ្នាំ, ២-ឈ្មោះ សារុន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ, ៣-ឈ្មោះ អ៊ុំ ប៊ុនហ៊ាង ហៅ អាហ៊ាងតូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ដា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៥-ឈ្មោះ កែវ រ៉ាហ៊ាង ហៅ អាហ៊ាងធំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៦-ឈ្មោះ បូរ ស័ក្កករុណា ហៅ ម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន៖ ១-ម៉ូតូម៉ាក Honda C១២៥ ស៊េរី២០១៤ ឡើងតែម២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-៤៣៧៩, ២-ម៉ូតូម៉ាក Honda Scoopy ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១HX-២០៧៤, ៤-ម៉ូតូ០១គ្រឿងម៉ាក Honda C១២៥ស៊េរី២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DP-០៣២០ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...