ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកលំផាត់

Posted By: RoogRog Robot | 30-Apr-2025 15:35:06

2025-04-30 03:29pm

(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ អមដំណើរដោយលោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកលំផាត់ ចំនួន៤២គ្រួសារ (ក្នុងនោះឃុំជ័យឧត្តមចំនួន៣៦ខ្នងផ្ទះ និងឃុំបាតាងចំនួន៦ខ្នងផ្ទះ) ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

លោកបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ សាខាបានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូននាពេលនេះ និងសូមចូលរួមសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញការ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ស្របតាមទិសស្លោកថា <<ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា>> និង <<កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល>>។

ជាថ្មីម្តងទៀតលោកបានផ្តាំផ្ញើបងប្អូនទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេសសូមបងប្អូនត្រូវចេះថែរក្សា សុខភាព កាត់បន្ថយការទទួលទាន ប្រៃពេក ផ្អែមពេក ហាត់ប្រាណជាប្រចាំ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនរួមមាន៖ សាខាកាកបាទក្រហមមានអង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១ យួរ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន តាមស្ថានភាពរងគ្រោះស្រាល មធ្យម និងធ្ងន់ធ្ងរផងដែរ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...