អភិបាលក្រុងដូនកែវ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការចូលនិវត្តន៍

Posted By: RoogRog Robot | 09-Apr-2025 16:45:42

2025-04-09 04:39pm

(តាកែវ)៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងសួរសុខទុក្ខដល់មន្ត្រីរាជការចូលនិវត្តន៍ ដែលធ្លាប់បម្រើការងារនៅសាលាក្រុងដូនកែវកន្លង។

នៅក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលក្រុងដូនកែវ បានលើកឡើងពីគុណបំណាច់របស់អ៊ំ ពូ មីង មន្រ្តីរាជការចូលនិវត្តន៍ ដែលធ្លាប់បម្រើការងារនៅសាលាក្រុងដូនកែវ ដែលបានលះបង់នូវកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងកិច្ចកសាងមាតុភូមិ ឲ្យមានការអភិវឌ្ឍរីកចម្រើន បន្សល់នូវស្នារដៃ កេរមរតក ដ៏មានតម្លៃបន្តអោយយុវជនជំនាន់ក្រោយ។

នៅចុងបញ្ចប់នៃកម្មវិធីលោក កង អាណាន់ ក៏បានផ្ដល់ជូននៅភេសជ្ជៈ និងថវិកាមួយចំនួនដល់មន្ត្រីរាជការចូលនិវត្តន៍ផងដែរ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...