UPDATE: មនុស្សស្លាប់កើនដល់៩៨នាក់ ក្នុងគ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រី នៅសាធារណរដ្ឋដូមីនីក

Posted By: RoogRog Robot | 09-Apr-2025 16:38:23

2025-04-09 04:37pm

(Reuters)៖ អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក នៅថ្ងៃពុធ ទី៩ ខែមេសា បានឱ្យដឹងថា គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយ បានសម្លាប់មនុស្សកើនដល់យ៉ាងហោច ៩៨នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseball ម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មនុស្សប្រហែលជាង ១៥៦០នាក់បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំដំបូលនៃក្លឹបរាត្រីឈ្មោះ Jet Set ស្ថិតនៅក្នុងរដ្ឋធានី Santo Domingo។ លោក Juan Manuel Mendez ជាប្រធានមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ នៃសាធារណរដ្ឋដូមីនីក បាននិយាយថា ចំនួនពិតប្រាកដនៃមនុស្ស ដែលស្ថិតនៅក្នុងក្លឹបរាត្រីមិនទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ។ គ្រោះថ្នាក់នេះដែរ កើតមានឡើង អំឡុងការប្រគំតន្ត្រីមួយរបស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក មានឈ្មោះថា Rubby Perez ដែលបានស្ថិតក្នុងចំណោមអ្នកដែលបានបាត់ជីវិត។

ការប្រគំតន្ត្រីនេះមានការចូលរួមពីអ្នកនយោបាយ អត្តពលិក និងមនុស្សល្បីៗផ្សេងទៀត ក្នុងនោះមានអភិបាលខេត្ត Monte Cristi លោកស្រី Nelsy Cruz រួមទាំងអតីតកីឡាករ Baseball លោក Octavio Dotel។ ដោយឡែក មូលហេតុ ដែលបណ្តាលឱ្យបាក់ស្រុតដំបូលក្លឹបរាត្រីខាងលើ កំពុងស្ថិតក្រោមការស៉ើបអង្កេត នៅឡើយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...