លោក ត្រាំ ថាឆាប់ៗនេះ នឹងប្រកាសពន្ធគយលើវិស័យថ្នាំពេទ្យមួយមុខទៀត

Posted By: RoogRog Robot | 09-Apr-2025 16:18:31

2025-04-09 04:16pm

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារ ទី៨ ខែមេសាថា សហរដ្ឋអាមេរិកនឹងប្រកាសអំពីការដាក់ពន្ធ លើការនាំចូលឱសថព្យាបាល ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ ២០២៥។

វិស័យថ្នាំពេទ្យ មិនមានឡើយក្នុងវិធានការពន្ធគយលើការនាំចូល ដែលបានប្រកាសកាលពីសប្តាហ៍មុន ប៉ុន្តែលោក ត្រាំ ថានឹង​ប្រឈម​មុខ​នឹង​ការ​យក​ពន្ធ​ ដាច់ដោយឡែក​ពី​គ្នា។ នៅឯព្រឹត្តិការណ៍មួយ រៀបចំឡើងដោយគណៈកម្មាធិការព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក ត្រាំ និយាយថា ពន្ធគយនឹងជំរុញឱ្យក្រុមហ៊ុនឱសថ ផ្លាស់ទីតាំងធ្វើប្រតិបត្តិការរបស់ពួកគេ មកកាន់សហរដ្ឋអាមេរិក។

សមាគមពាណិជ្ជកម្មឱសថអឺរ៉ុប ហៅកាត់ EFPIA ដែលសមាជិករបស់ពួកគេរួមមាន ក្រុមហ៊ុនឱសថយក្សដូចជា Bayer, Novartis និង Novo Nordisk បានអំពាវនាវដល់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ឱ្យចាត់វិធានការសកម្មភាព ដើម្បីកាត់បន្ថយហានិភ័យនៃការងាកទៅរកសហរដ្ឋអាមេរិក ក្នុងវិស័យនេះ។

គួរបញ្ជាក់ថាតាមទិន្នន័យថ្មីចុងក្រោយរបស់ Eurostat ការនាំចេញផលិតផលវេជ្ជសាស្ត្រ និងឱសថរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក មានចំនួនសរុបប្រហែល ៩៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...