សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូន លោក សែ វិត និងលោកស្រី ភិន រី ចំពោះមរណភាព លោក មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដី នៅប្រទេសថៃ

Posted By: RoogRog Robot | 31-Mar-2025 19:20:34

2025-03-31 07:18pm

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោក សែ វិត និងលោកស្រី ចំពោះមរណភាពរបស់ លោក មាស សាវ៉ាង កាលពីថ្ងៃ សុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ហើយជួបគ្រោះថ្នាក់ដោយសារការរញ្ជួយដី។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់រូបលោក មាស សាវ៉ាង ដែលជាកូនជាទីស្រឡាញ់ ប្រកបដោយកតញ្ញុតាធម៌ គុណធម៌ ចំពោះឪពុកម្ដាយ ជីដូន ជីតា និងញាតិមិត្តទាំងអស់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...