(ភ្នំពេញ)៖ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានចូលរួមក្នុងការប្រារព្ធខួបលើកទី២៥ នៃវត្តមានរបស់ Dexa Medica នៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញនូវមោទនភាពចំពោះវត្តមានដ៏មានន័យរបស់ Dexa Medica នៅកម្ពុជា ដែលបានលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា និងភាពជាដៃគូឥណ្ឌូនេស៊ី-កម្ពុជាលើវិស័យសុខាភិបាល។ កម្មវិធីនេះបានប្ររព្ធឡើងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
នៅក្នុងឱកាសខួបលើកទី២៥នេះ មានការអញ្ជើញចូលរួមដោយលោក Ferry Sutikno នាយកប្រតិបត្តិក្រុមហ៊ុន Dexa Group លោកស្រី Grace Pandji គណៈកម្មការ Dexa Medica លោក Tom Kimson សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Dynamic Grup ដែលជាដៃគូសំខាន់របស់ Dexa Medica នៅកម្ពុជា និងលោក Peas Muslim អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលរបស់កម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូត សាន់តូ បានសម្តែងនូវមោទនភាពចំពោះវត្តមានដ៏មានន័យរបស់ Dexa Medica នៅកម្ពុជា ក្នុងរយៈពេល២៥ ឆ្នាំកន្លងមកនេះ។ លោកក៏បានគូសបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីផលិតផលរបស់ឥណ្ឌូនេស៊ី ដែលត្រូវបានទទួលដោយរបៀបណា និងទទួលស្គាល់ពីទីផ្សារអន្តរជាតិយ៉ាងល្អចំពោះគុណភាពរបស់វា។ លោកទូតបានបន្ថែមថា <<ខ្ញុំសង្ឃឹមថាសមិទ្ធិផលរបស់ Dexa Medica នៅកម្ពុជា ជំរុញឱ្យអាជីវកម្មឥណ្ឌូនេស៊ីកាន់តែច្រើន ដើម្បីពង្រីកទៅកាន់ទីផ្សារអន្តរជាតិ>>។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Dexa Group បានលើកឡើងថា វត្តមានរបស់ Dexa Medica នៅក្នុងប្រទេសកម្ពុជា គឺស្របតាមចក្ខុវិស័យរបស់ស្ថាបនិក ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ <
ក្រុមហ៊ុន Dexa Medica ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៩ ក្នុងក្រុង Palembang គឺជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលឱសថ និងសុខភាពឈានមុខគេមួយរបស់ប្រទេសឥណ្ឌូនេស៊ី។ Dexa Medica ក៏ជាក្រុមហ៊ុននាំមុខគេក្នុងការលើកកម្ពស់ការនាំចេញរបស់ឥណ្ឌូនេស៊ីទៅកាន់ទីផ្សារជុំវិញពិភពលោកផងដែរ។ Dexa Medica បានចូលទីផ្សារកម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០០០។ ដោយមានការទទួលស្គាល់ពីសក្តានុពលនៃការរីកលូតលាស់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា Dexa Medica បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា Dynamic Advanced Group ក្រោមឈ្មោះក្រុមហ៊ុនរួមគ្នារបស់ Dynamic Argon ។
ក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រគល់ពានរង្វាន់ Prima Duta ដល់ Dynamic Argon ជាការទទួលស្គាល់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ខ្លួនក្នុងការបង្កើនតម្លៃនាំចេញរបស់ឥណ្ឌូនេស៊ីមកកាន់កម្ពុជា។ ការលក់ផលិតផលទៅអតិថិជនដោយផ្ទាល់របស់ Dexa Medica ជាច្រើនត្រូវបានប្រជាជនកម្ពុជាស្គាល់ និងប្រើប្រាស់យ៉ាងទូលំទូលាយ។ Dynamic Argon បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយផលិតផលឥណ្ឌូនេស៊ីដល់អ្នកប្រើប្រាស់ក្នុងស្រុក។
សូមជម្រាបថាកាលពីឆ្នាំមុន ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានរៀបចំកម្មវិធី បុណ្យសុខភាពឥណ្ឌូនេស៊ី ដើម្បីបង្កើនការបង្ហាញផលិតផលសុខភាពដែលមានគុណភាព សម្រាប់ការរស់នៅ ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីផ្សារក្នុងស្រុក។ ផលិតផលឱសថស្ថិតក្នុងចំណោមផលិតផលធំជាងគេទាំងប្រាំរបស់ឥណ្ឌូនេស៊ី ដែលនាំចេញមកកម្ពុជា។ នៅមានឱកាសច្រើនទៀតក្នុងការកើនឡើង ព្រោះបើតាមអគ្គនាយកដ្ឋានគយនៃរដ្ឋាករកម្ពុជា តម្លៃនាំចេញផលិតផលឱសថពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាក្នុងឆ្នាំ២០២៤ មានតែ២០,៧លានដុល្លារប៉ុណ្ណោះ៕