ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន២៧៥នាក់ នៅឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

Posted By: RoogRog Robot | 31-Jan-2025 16:53:32

2025-01-31 04:46pm

(កំពង់ឆ្នាំង)៖ រដ្ឋបាលឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាបុណ្យជ័យជម្នះ ៧មករា ១៩៧៩- ៧មករា ២០២៥ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវបានរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរប បប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃ។

នៅក្នុងពិធីនេះក៏មានការប្រកាសបញ្ចូលសមាជិកថ្មី ២៧៥នាក់ ក្រោមអធិបតីភាពលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោកអភិ បាលស្រុក លោកប្រធានក្រុមប្រឹក្សាឃុំទាំង៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបចំនួន៤៥៦នាក់។

លោក ស៊ីវ រុន បានកោតសរសើរនូវទឹកចិត្តរបស់ប្រជាពលរដ្ឋដែលបានយល់ច្បាស់និងមានជំនឿ និងទំនុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបានដឹកនាំប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ បានរស់នៅក្នុងដំបូលសន្តិភាព និងការរស់នៅប្រកបដោយភាពសុខដុមរមនា។

លោកក៏បានប្រកាសស្វាគមន៍ទទួលស្គាល់ប្រជាពលរដ្ឋដែលមករួមសុខរួមទុក្ខក្នុងជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនចាប់ពីពេលនេះតទៅ។

លោកក៏បានលើកឡើងពាក់ព័ន្ធទៅនឹងថ្ងៃបុណ្យជ័យជម្នះ៧មករា ជូនសមាជិកសមាជិការដែលចូលរួមឱ្យដឹងដែរថា រយៈពេល៤៦ឆ្នាំនេះផ្តើមចេញ ពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំង មូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ប្រែមកមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថៃ្ងជ័យជម្នះ៧មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្ស ប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយ។៧មករា ១៩៧៩ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជា ជនកម្ពុជាទាំងមូល ដោយបានយកឈ្នះលើសត្រូវតែមួយគត់នោះគឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ របបខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត បានកាប់សម្លាប់ប្រជាព លរដ្ឋខ្មែរអស់ជិត៣លាននាក់ត្រឹមរយៈពេល៣ឆ្នាំ ៨ ខែ២០ថ្ងៃប៉ុណ្ណោះ ដែលបង្កើតជាសោកនាដកម្មមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ន។

លោកប្រធានក្រុមប្រឹក្សាខេត្តបានបន្តទៀតថា យុវជន សិស្ស-និស្សិត និងបញ្ញវ័ន្តខ្មែរ បានយល់ឃើញថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះឲ្យបានរស់រានមានជីវិតជាថ្មី ដែលប្រៀបដូច ជាថ្ងៃកំណើតទី២របស់ខ្លួន។ពួកគេចូលរួមបង្ហាញនូវសា្មរតីដឹងគុណចំពោះថ្ងៃ៧មករា១៩៧៩ ក្រោមការដឹកនាំច លនាតស៊ូសង្គ្រោះជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែ ន និងឥស្សរជនជាច្រើនរូបផ្សេងទៀត ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្រជាជាតិទាំងមូល។

ថ្ងៃ៧មករា ១៩៧៩ ជាថ្ងៃដែលប្រជា រាស្ត្រកម្ពុជានៅទូទាំ ងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជ រដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៧មករា ជារៀងរាល់ឆ្នាំជា <<ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត>> ព្រម ទាំងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិក កម្មករនៅកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។

សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទទួលបានផលប្រ យោជន៍ពីថ្ងៃ៧មករានេះទាំងអស់គ្នា និងទទួលបានកំណើតទី២ ពីការកាប់សម្លាប់យ៉ាងរង្គាល នេះជាចំណុចដែលយើងមិនអាចបំភ្លេចនូវគុណ៧មករា បានទេ និងកែប្រែប្រវត្តិសាស្ត្រកម្ពុជាបានដែរ។ នៅពេលនេះកម្ពុជាបានងើបឈរយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានចាក់គ្រឹះយ៉ាងរឹងមាំ សេរីភាព និងការបញ្ចេញមតិ រួមនឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថ្នាក់តំបន់និងពិភពលោកផងដែរ។

ជាចុងក្រោយលោកប្រធានក្រុមប្រឹក្សាខេត្តក៏បានផ្ដាំផ្ញើដ ល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក និងថ្នាក់ខេត្ត ត្រូវចេះស្រឡាញ់ និ ងសាមគ្គីគ្នា ដូចបងដូចប្អូនមិនត្រូវរើសអើងនិងប្រកាន់បក្សពួកនោះឡើយ។ពិសេសក្រុមការងារបក្សតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនឲ្យដូចការយកចិត្តទុកដាក់ជាមួយសមាជិកសមាជិកាយើងទាំងអស់គ្នា៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...