អាជ្ញាធរខេត្តកំពង់ចាម និងខេត្តព្រៃវែង ចុះពិនិត្យស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ បូមទឹកសង្គ្រោះស្រូវប្រាំង ក្នុងខេត្តព្រៃវែង

Posted By: RoogRog Robot | 22-Jan-2025 22:09:43

2025-01-22 10:03pm

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំង ជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា ទើបសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...