ក្រសួងកសិកម្ម បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥

Posted By: RoogRog Robot | 22-Jan-2025 10:01:21

2025-01-22 04:56pm

(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទបញ្ចប់នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សន្និបាតនេះ បានធ្វើឡើងយ៉ាងផុសផុល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង អគារផ្ការំដួល។​​ ពិធីនេះមានការចូលរួមពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំតាមអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត ថ្នាក់ដឹកនាំរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការ សមាគមពាក់ព័ន្ធផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វិស័យនេះ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនោះក៏បានកំណត់ក្នុងគោលនយោបាយអាទិភាព ៦ចំណុចផងដែរ ដោយរាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាសេនាធិការដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានប្រគល់តួនាទី និងភារកិច្ចឱ្យទទួលខុសត្រូវក្នុងវិស័យនេះ។ យោងតាមព្រះរាជក្រឹត្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមុខងារ និងភារកិច្ចរៀបចំនិងដាក់អោយដំណើរការ នយោបាយអភិវិឌ្ឍន៍វិស័យកសិកម្ម ក្នុងគោលបំណងកែលំអកម្រិតជីវភាពរស់នៅរបស់ប្រជាជនរដ្ឋ, ចូលរួមក្នុងការរៀបចំគោលនយោបាយកែទំរង់ និងប្រើប្រាស់ដីធី្ល, តម្រង់ទិស និងធ្វើផែនការ អភិវឌ្ឍន៍វិស័យកសិកម្មគ្រប់ផ្នែក, សម្របសម្រួល តាមដាន និងវាយតម្លៃ លើការអនុវត្តនយោបាយ និងសកម្មភាពអភិវឌ្ឍន៍កសិកម្ម, តាមដានការវិវត្តន៍នៃធនធានធម្មជាតិរបស់វិស័យកសិកម្ម និងសម្រួលដល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះ ដើម្បីបំពេញតំរូវការរបស់ប្រទេសជាតិ និងគោរពលំនឹងអេកូឡូស៊ី, កំណត់បទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិរបស់វិស័យកសិកម្ម និងតាមដានការអនុវត្ត, វាយតម្លៃ និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្ម ដោយលើកកំពស់កម្រិត យល់ដឹងបចេ្ចកទេស និងបង្កលក្ខណៈប្រើប្រាស់ធនធាននេះ ឱ្យមានប្រសិទ្ធភាព, ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់កសិករ ដើម្បីកែលំអផលិតកម្ម និងផលិតភាពកសិកម្ម, កំណត់គោលការណ៍ និងតាមដានការអនុវត្ត លើកកំពស់ និងកែលំអដំណើរប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈ សមាគមនានា ដែលពាក់ព័ន្ធនិងវិស័យកសិកម្ម, សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអំពីវិទ្យាសាស្រ្តបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងវិស័យកសិកម្មគ្រប់ផែ្នក, ណែនាំការងារអភិវឌ្ឍន៍ដី និងការកែលំអគុណភាពដី និងប្រើប្រាស់ដីកសិកម្ម ពូជរុក្ខជាតិ ពូជសត្វ ជីគីមី និងថ្នាំកសិកម្មអោយបានសម្តស្រមទៅតាមលក្ខណៈភូមិសាស្រ្ត អាកាសធាតុរបស់តំបន់ ដើម្បីធានាបានទិន្នផលខ្ពស់ និងរក្សាតុល្យភាពបរិស្ថាន ធម្មជាតិ, ធ្វើសហការជាតិ និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មគ្រប់ផ្នែក, ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង, ចូលរួមកសាងគោលនយោបាយថ្លៃ និងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម, ប្រមូលថវិកាបង់ចូលរដ្ឋ ឬសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចូលរដ្ឋ, ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៃផលិតផលកសិកម្មទាំងអស់ចាប់ពីការផ្តើមផលិតដាំដុះរហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម និងអនុវត្តកិច្ចផ្សេងៗទៀតជាដើម៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...