អត្រាកំណើតនៅកូរ៉េខាងត្បូង កើនឡើងវិញលើកដំបូង ក្នុងរយៈពេល ៩ឆ្នាំ

Posted By: RoogRog Robot | 22-Jan-2025 16:17:19

2025-01-22 04:13pm

(សេអ៊ូល)៖ អត្រាកំណើតនៅកូរ៉េខាងត្បូង បង្ហាញថាមានកំណើនឡើងវិញក្នុងឆ្នាំ ២០២៤ ដែលជាលើកដំបូងរយៈពេល ៩ឆ្នាំ ដោយសារតែកំណើននៃការរៀបអាពាហ៍ពិពាហ៍ ក្រោយពន្យារពេលព្រោះជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។

តាមទិន្នន័យប្រចាំខែរបស់រដ្ឋាភិបាល ចេញផ្សាយថ្ងៃពុធ ទី២២ ខែមករា ប្រទេសអាស៉ីមួយនេះ បានកត់ត្រា នូវអត្រាកំណើតទាបបំផុត របស់ពិភពលោក ប៉ុន្តែចំនួនទារកទើបកើត ចន្លោះខែមករា ឆ្នាំ ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ បានកើនឡើងវិញ ៣ភាគរយ គឺដល់ចំនួន ២២០ ០៩៤នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២៣។ ការកើនឡើងនេះ គឺនៅបន្ទាប់ពី មានការអាពាហ៍ពិពាហ៍ច្រើន នៅឆ្នាំ ២០២៣ ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ១២ឆ្នាំ និងបន្ទាប់ពីគូស្វាមីភរិយា បានពន្យារពេលអាពាហ៍ពិពាហ៍ អំឡុងពេលនៃជំងឺកូវីដ១៩។

កាលពីឆ្នាំមុន កូរ៉េខាងត្បូង បានដាក់ចេញនូវវិធានការលើកទឹកចិត្ត ដល់ក្រុមមនុស្សវ័យក្មេងឱ្យរៀបអាពាហ៍ពិពាហ៍ ហើយយកកូន។ វិធានការភាគច្រើនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធន ពោលគឺកាត់បន្ថយពន្ធម្តងចំនួន ៥០០ ០០០វ៉ុន ស្មើនឹង ៣៤៩.៥៣ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ សម្រាប់គូស្វាមីភរិយា ដែលរៀបការនៅឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...