(ភ្នំពេញ)៖ សេះសមុទ្រ គឺជាប្រភេទត្រីសមុទ្រតូចៗដែលវា មានចំនួន ៤៦ប្រភេទនៅក្នុងអម្បូរ genus Hippocampus ដែលប្រភេទត្រីសមុទ្រ ដែលរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត កំពុងមានវត្តមាននៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium នៅក្នុងខេត្តសៀមរាប និងទទួលការថែទាំងយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។
Hippocampus មកពីភាសាក្រិកបុរាណ hippokampos (ἱππόκαμπος) មកពី hippos (ἵππος) មានន័យថា <<សេះ>> និង kámpos (κάμπος) មានន័យថា <<បីសាចសមុទ្រ>>ឬ<<សត្វសមុទ្រ>>។ វាមានក្បាលនិងកដូចសេះ។
ដូចប្រភេទសត្វដទៃទៀតដែរ សេះសមុទ្រ ត្រីចៃក្រពើ និងប្រភេទដូចគ្នាផ្សេងទៀតសុទ្ធតែប្រឈមមុខនឹងការគំរាមកំហែងជាច្រើនរួមទាំង ការបាត់បង់ទីជម្រក ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ប្រភេទសត្វ ឈ្លានពាន ការនេសាទលើសប្រមាណ និងការនេសាទបានដោយចៃដន្យ។
សូមបញ្ជាក់ថា ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មានសត្វ ទឹកសាប និងទឹកប្រៃ សត្វព្រៃប្រមាណ១២០ប្រភេទ ដែលសុទ្ធសឹងតែជាសត្វកម្រ និងត្រូវបានអភិរក្សតាមរយៈការឧបត្ថម្ភពីអង្គការដៃគូ ពលរដ្ឋ និងប្រជានេសាទ។
នៅលើផ្ទៃដីសរុប ១០០ហិចតា អង្គរវ៉ាយដ៏ឡាយហ្វ័ និងអ៊ឺឃ្វារៀម ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន ឃុំខ្ទាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕