សវនាការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon ត្រូវបានពន្យារពេល ក្រោយអវត្តមាន

Posted By: RoogRog Robot | 14-Jan-2025 22:19:01

2025-01-14 10:14pm

(សេអ៊ូល)៖ សវនាការ របស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដើម្បីពិនិត្យលើការចោទប្រកាន់ ប្រធានាធិបតី Yoon Suk Yeol ត្រូវបានពន្យារពេល នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកមិនបានបង្ហាញខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។

មេធាវីរបស់លោកបានបញ្ជាក់ថា ប្រធានាធិបតីនឹងមិនចូលរួមសវនាការនោះទេ ដោយលើកឡើងថា លោកកំពុងត្រូវបានឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលនេះធ្វើឱ្យលោកមិនអាចត្រៀមខ្លួន សម្រាប់សវនាការបានទេ។

ទោះជាយ៉ាងណា ប្រធានតុលាការធម្មនុញ្ញស្តីទី លោក Moon Hyung-bae បានកំណត់ពេលសម្រាប់វគ្គសាវនាការបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា ដំណើរសវនាការនឹងបន្ត ទោះបីជាលោក Yoon មិនចូលរួមក៏ដោយ។ តុលាការមានពេល ១៨០ថ្ងៃ ដើម្បីសម្រេចថាតើ ត្រូវដកលោក Yoon ចេញពីតំណែង ឬស្តារអំណាចឡើងវិញ។

គួរបញ្ជាក់ថា ប្រធាន​បុគ្គលិក​ លោក Chung Jin-suk ថ្លែង​នៅថ្ងៃ​អង្គារនេះ​ថា ការិយាល័យ​ប្រធានាធិបតី​ អាច​នឹង​ពិគ្រោះ​ជាមួយ​អាជ្ញាធរ​ស៊ើបអង្កេត​ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ពេល​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក។ លោក​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​សាកសួរ​នៅ​ក្រៅ​លំនៅឋាន​ ឬ​នៅ​គេហដ្ឋាន​របស់​ប្រធានាធិបតី​ផ្ទាល់។ ការណ៍​នេះ​កើត​ឡើង​ ក្រោយ​អាជ្ញាធរ​ស៊ើបអង្កេត​ រួម​មាន CIO និង​ប៉ូលិស​ ទទួល​បាន​ដីកា​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​ការ​ប៉ុនប៉ង​លើក​ដំបូង​ត្រូវ​បាន​រារាំង​៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...