អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ៖ សម រង្ស៊ី ព្យាយាមកេងចំណេញលើ​ឃាត​កម្មលោក លិម គឹមយ៉ា, នេះអាចជាទង្វើ «ស្វាស៊ីបាយ លាបមាត់ពពែ»

Posted By: RoogRog Robot | 11-Jan-2025 08:00:50

2025-01-11 07:57pm

(ភ្នំពេញ)៖ លោក ងិន សុផាត និងលោក សឿ សុភី អតីតថ្នាក់ដឹកនាំអតីត​បក្សសង្គ្រោះជាតិ និងជាអតីតគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន​ផង​ដែរនោះ បានចេញមកដាក់ការសង្ស័យថា ឃាតកម្មសម្លាប់លោក លិម គឹម​យ៉ា អាចជារឿងកើតចេញពីជម្លោះផ្ទៃក្នុងរបស់ក្រុមប្រឆាំង ហើយក៏ជាទង្វើ​របស់ក្រុម សម រង្ស៊ី ផងដែរ។

លោក ងិន សុផាត និងលោក សឿ សុភី បានអះអាងថា បែបនេះ ក៏យោងទៅ​លើទំនាក់ទំនងរវាងលោក សម រង្ស៊ី និងក្រុមរបស់លោក សម រង្ស៊ី គឺមិនដែល​មានត្រូវគ្នានោះឡើយជាមួយលោក លិម គឹមយ៉ា ពេលនៅក្នុងជម្រកអតីត​បក្ស​សង្គ្រោះជាតិ។

លោក ងិន សុផាត និងលោក សឿ សុភី បានទម្លាយថា លោក លិម គឹមយ៉ា តែងតែជំទាស់ការដឹកនាំ និងទស្សនៈនានារបស់លោក សម រង្ស៊ី។

លោក ងិន សុផាត និងលោក សឿ សុភី បានបង្ហាញការអះអាងថា ឃាតកម្មសម្លាប់លោក លិម គឹមយ៉ា មិនមែនជាទង្វើរបស់បក្សកាន់អំណាច ឬរាជរដ្ឋាភិបាលនោះឡើយ។ ផ្ទុយទៅវិញទង្វើនេះ អាចជាយុទ្ធសាស្ត្រ <<ស្វាស៊ីបាយ លាបមាត់ពពែ>> ដែលបង្កើតឡើងក្រុមរបស់លោក សម រង្ស៊ី៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...