ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២

Posted By: RoogRog Robot | 11-Jan-2025 18:43:24

2025-01-11 06:31pm

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នៅសាលាភូមិន្ទរដ្ឋបាល។

ការប្រឡងនេះ មិនខុសពីសព្វមួយដងនោះទេដែលមានការចូលរួមត្រួតពិនិត្យ ជ្រើសរើសវិញ្ញាសា និងកាត់វិញ្ញាសាដោយផ្ទាល់ពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីសំណាក់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបផងដែរ។

ការប្រឡងលើវិញ្ញាសាសរសេរលើកទី១ មានបេក្ខជនចំនួន ៥៦៩៤ ដោយឡែកការប្រឡងលើវិញ្ញាសាសរសេរលើកទី២មានបេក្ខជនចំនួន ៨០៨នាក់ប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើសបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ដើម្បីបន្តទៅវគ្គវិញ្ញាសាផ្ទាល់មាត់ដែលជាដំណាក់កាលចុងក្រោយ។

ក្នុងដំណើរការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៤២នាក់, សសយក ចំនួន២០នាក់, តំណាងសកលវិទ្យាល័យ ចំនួន១០នាក់, តំណាងមហាជន ១០នាក់ក្នុងមួយមណ្ឌល, អ្នកសារព័ត៌មាន១០ស្ថាប័ន និងយន្តការផ្ទៃក្នុង របស់គណៈកម្មការប្រឡង គឺអនុគណៈកម្មាការត្រួតពិនិត្យ និងវាយតម្លៃ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...