តំណាងរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ៣៧រូប មុនចេញដំណើរទៅបន្តការសិក្សា

Posted By: RoogRog Robot | 09-Jan-2025 11:03:57

2025-01-09 10:56am

(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិសិ្សតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលនូវែល​សេឡង់ សម្រាប់ ឆ្នាំ២០២៥-២០២៦ ចំនួន៣៧រូប មុនចេញដំណើរទៅសិក្សា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជំនួបនេះធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ សម្រាប់និស្សិតយកទៅផ្សព្វផ្សាយបន្តអំពីការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹង បានយល់អំពីប្រទេសកម្ពុជា​កាន់តែច្បាស់។ បន្ថែមពីលើនេះលោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

លោករដ្ឋលេខាធិការ បានចូលរួមអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញលើកទឹកចិត្ត​ឱ្យនិស្សិតទាំងអស់ផ្ដោត​សំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រ និងថែទាំសុខភាពឱ្យបានល្អ ដើម្បីស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

សូមជម្រាបផងដែរថា ជំនាញដែលក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នឹងត្រូវសិក្សារួមមាន៖ សេដ្ឋកិច្ច កសិកម្ម គ្រប់គ្រងគ្រោះមហន្តរាយ សុវត្តិភាពចំណីអាហារ ការបង្រៀនភាសារអង់គ្លេស បរិស្ថាន និងការគ្រប់គ្រងថាមពលកកើតឡើងវិញ៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...