(កំពត)៖ លោក ហ៊ុនសុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សមូលដ្ឋានខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនិងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ឃុំស្រែចែង ដោយមានការអញ្ជើញចូលរួមពីលោក ដែក ទី វណ្ណោ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រែចែង លោក ហៀក ម៉ា អនុប្រធានទី១ចុះមូលដ្ឋានឃុំស្រែចែងព្រមទាំងគណៈអធិបតីសមាជិកសមាជិកាជាច្រើនរូប។
លោក គ្រុយ សុភាប្រធានគណបក្សមូលដ្ឋានឃុំស្រែចែង បានធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងលើទិសដៅបន្តឆ្នាំ២០២៥ ជូនដល់អង្គប្រជុំស្តីអំពីស្ថានភាពទូទៅក្នុងឃុំស្រែចែង។
លោក ដែក ទី វណ្ណោក្នុងនាមប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានភូមិទាំង៥ក្នុងស្រែចែង ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោក ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងគណបក្សនៅមូលដ្ឋានខេត្តកំពត ដែលបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងនាឱកាសនេះ។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស របស់លោក លោកជំទាវ ដែលជាអនុប្រធាន សមាជិក សមាជិកាទាំងអស់ដែលបានញ៉ាំងឲ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ នៅក្នុងឃុំស្រែចែងមានសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានចំនួន ៥ ភូមិ មានចំនួន ១០៦ រូបស្ត្រី ៣៥ រូប។ជាលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានស្រែចែងបានសម្រេចលទ្ធផលក្នុងរយៈពេល មួយឆ្នាំ សម្រេចបានចំនួន ២៤លើកមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៤៩០ រូបនិងស្ត្រីចំនួន ២២០ រូបចំណាយថវិកាអស់ចំនួន២០៤.៨១៨.០០០៛(ពីររយបួនលាន ប្រាំបីរយដប់ប្រាំពាន់រៀល) ជាថវិកាចូលរួមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងនិងសប្បុរសជន។
មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការបក្សឃុំស្រែចែង លោក ហ៊ុន សុខា បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង និងចំពោះ ថ្នាក់ដឹកនាំសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងការងារសង្គម ហើយបានស្ម័គ្រចិត្តមកជួយការងារ ក្រុមការងារគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារៈ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព។
លោកបានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលា និងល្អប្រសើរ។ ជាមួយគ្នានេះ ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សត្រៀមឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលពេលខាងមុខតទៅទៀត ហើយអំពាវនាវឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំស្រែចែងទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានក្រមសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។
លោកក៏បានជូននូវថវិកាដល់ប្រធានបក្សមូលដ្ឋានឃុំស្រែចែងចំនួន ៤០ម៉ឺនរៀល សមាជិក សមាជិកា ចំនួន ២៧០ នាក់ក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀលប្រគល់អាវគណបក្សចំនួន ២០០អាវ និងសម្លៀកបំពាក់ប្រជាការពារភូមិចំនួន ៦៥កុំភ្លេផងដែរ៕