យល់ដឹងពីជំនួញ៖ មេផ្សារហ៊ុនលើកទឹកចិត្ដដល់វិនិយោគថ្មី សាកល្បងវិនិយោគក្នុងផ្សារភាគហ៊ុន ចាប់ពីទឹកប្រាក់ ១០ដុល្លារ ដើម្បីទទួលបានផលចំណេញ ខណៈការវិនិយោគក៏សុវត្ថិភាពខ្ពស់ (Video inside)

Posted By: RoogRog Robot | 05-Jan-2025 12:55:43

2025-01-05 12:54pm

(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លើកទឹកឱ្យនិយោគិនថ្មីៗ សាកល្បងចូលរួមវិនិយោគក្នុងផ្សារភាគហ៊ុន ដែលអាចចាប់ផ្តើមពីទឹកប្រាក់តិចតួច គឺចាប់ពី ១០ដុល្លារ ឬ២០ដុល្លារ ឬ១០០ដុល្លារ ដើម្បីរៀនសូត្រ និងដើម្បីជំរុញឱ្យផ្សារភាគហ៊ុននៅកម្ពុជាកាន់តែរីកចម្រើន។

លោក ហុង សុហួរ បានពន្យល់ថា ការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន គឺមិនត្រូវការអ្នកដែលមានជំនាញហិរញ្ញវត្ថុខ្ពស់ និងមិនត្រូវការលុយច្រើនោះទេ សិស្សនិស្សិត ក៏បានវិនិយោគបានដែរ ដោយចាប់ផ្តើមត្រឹមតែ ១០ដុល្លារ ទៅ១០០ដុល្លារ ក្នុងមួយខែ និងរង់ចាំទទួលផលចំណេញនៅពេលក្រោយ។

លោកលើកឡើងបន្ថែមថា <<អ្នកដែលមានដើមទុនតិចតួចជាពិសេសសិស្សនិស្សិត គួរតែសាកល្បងវិនិយោគ នៅក្នុងទីផ្សារភាគហ៊ុន ដែលមានចាប់ពី១០ដុល្លារឡើងទៅ ឬ៥%នៃចំណូល ដើម្បីទុកជាទ្រព្យសន្សំបន្តិចម្តងៗ ដោយមិនប៉ះពាល់ដល់ការគ្រប់គ្រង់ចំណូលឡើយ>>។

សម្រាប់ការវិនិយោគកម្រិតទាបបែបនេះ លោកលើកទឹកចិត្តឱ្យវិនិយោគរយៈពេលវែង ។ នៅពេលដែលវិស័យមូលបត្រមានការរីកចម្រើន ក្រុមហ៊ុនចុះបញ្ជីកាន់តែកើនឡើង និងការកើនឡើងនៃវិនិយោគិននៅក្នុងទីផ្សារកាន់តែច្រើន នោះនឹងធ្វើឱ្យតម្លៃភាគហ៊ុនកើនឡើង។

លោកបានគូសបញ្ជាក់ផងដែរ ការវិនិយោគក្នុងផ្សារភាគហ៊ុននៅកម្ពុជា គឺការវិនិយោគដែលមានសុវត្ថិភាពខ្ពស់ ព្រោះមានតួអង្គច្រើនក្នុងការគ្រប់គ្រង ដែលមិនអាចឱ្យភាគីណាមួយអាចដកលុយរត់បាននោះទេ។

បើតាមការកត់សម្គាល់របស់លោក ហុង សុហួរ ចំនួនវិនិយោគិនបាននកើនឡើងជាប្រចាំ ដែលក្នុងមួយឆ្នាំកើនឡើងប្រមាណ១ម៉ឺននាក់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...