អភិបាលរងខេត្តស្វាយរៀង បើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក នៅមណ្ឌលប្រឡងវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀងដែលមានបេក្ខសមណនិងបេក្ខជន៣៨៩អង្គ/នាក់

Posted By: RoogRog Robot | 05-Jan-2025 04:53:58

2025-01-05 11:47am

(ស្វាយរៀង)៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក នៅមណ្ឌលប្រឡងវត្តជម្ពូប្រឹក្សា ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនប្រឡងចំនួន៣៨៩អង្គ/នាក់។

ពិធីកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការនិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម, លោក-លោកស្រីជាប្រតិភូក្រសួងធម្មការ និងសាសនា, លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាសនាខេត្ត មន្ត្រីរាជការ និងគណៈកម្មការប្រឡងជាច្រើនអង្គ/នាក់ផងដែរ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា វិស័យពុទ្ធិកសិក្សាពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយជាឆ្អឹងខ្នងដ៏រឹងមាំរបស់សាសនា ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនាបានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា។

លោកបានបន្ថែមថា ការប្រឡងនីមួយៗមានសារសំខាន់ខ្លាំងណាស់ ជាពេលវេលាដ៏សំខាន់មួយដែលបេក្ខសមណនិងបេក្ខជនខិតខំអស់ពីសមត្ថភាពដើម្បីប្រឡងឲ្យបានជាប់ ដើម្បីបន្តការសិក្សានៅភូមិសិក្សាជាបន្តបន្ទាប់ទៅមុខទៀត។

លោកបានបន្ថែមថា នៅក្នុងខេត្តស្វាយរៀង ឆ្នាំនេះ ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យនឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានពីរមណ្ឌល៖ គឺមណ្ឌលប្រឡងវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងមណ្ឌលវត្តស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចំនួន៣៨៩អង្គ/នាក់។ ចំពោះវិញ្ញាសាប្រឡងមានចំនួន៤ គឺ ប្រជុំកងធម៌ ពុទ្ធប្បវត្តិ ព្រះវិន័យ និងសាសនសុភាសិត។

លោកអភិបាលរងខេត្តក៏បានលើកទឹកចិត្តប្រគេន និងជូនបេក្ខសមណនិងបេក្ខជនគ្រប់ព្រះអង្គខិតខំប្រឡងឲ្យអស់ពីសមត្ថភាព និងបានប្រឡងជាប់ក្នុងលទ្ធផលជាទីគាប់ចិត្ត៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...