ក្រុមការងារគណបក្សចុះជួយឃុំឆ្នាលមាន់ ត្រៀមដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលពលរដ្ឋ នៅឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

Posted By: RoogRog Robot | 05-Jan-2025 03:58:29

2025-01-05 10:51am

(បាត់ដំបង)៖ លោក លឹម រតនៈ ប្រធានក្រុមការងារចុះជួយឃុំឆ្នាលមាន់ តំណាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី សមាជិកគណៈកម្មការកណ្តាល អនុប្រធានក្រុមការងារខេត្តបាត់ដំបង និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផែនការចុះពិនិត្យនិងព្យាបាលប្រជាជនជាង៤ពាន់នាក់ នៅឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកប្រធានបានសម្រេចផ្តល់ការពិនិត្យព្យាបាលជំងឺផ្នែករោគស្ត្រី និងជំងឺទូទៅចំនួន២ថ្ងៃ ជូនប្រជាពលរដ្ឋទូទាំងឃុំឆ្នាល់មាន់ចំនួន២,៥០០នាក់ បូកបន្ថែមអ្នកចំណូលថ្មី ពលករចម្ការចំនួនប្រហែលជាង២០០នាក់ និងកុមារមានជំងឺជាក់ស្តែង។

លោកក៏បានសម្រេចកំណត់ទីតាំងសម្រាប់ដាក់កម្មវិធីពិនិត្យសុខភាព និងពេលវេលាជាក់លាក់ នាពេលក្រោយ ដូចជាភូមិព្រៃសិន និងភូមិសំរោង ប្រព្រឹត្តទៅទីតាំងនៅសាលាបឋមសិក្សាសំរោងលើ។ ឧបសម្ព័ន្ធឆ្លាក ប្រព្រឹត្តទៅទីតាំង នៅសាលាបឋមសិក្សាអូរឆ្លាក។ ភូមិឫស្សីព្រះ ភូមិបន្ទាយចារ ភូមិឆ្នាល់មាន់ ភូមិក្រាំងស្វាត និងភូមិព្រៃទទឹងកើត ប្រព្រឹត្តទៅទីតាំងអនុវិទ្យាល័យឆ្នាល់មាន់។ ក្រុមការងារឃុំទទួលបន្ទុកអាហារ និងការស្នាក់នៅរបស់ក្រុមគ្រូពេទ្យប្រហែលចំនួន៣០នាក់។

លោកប្រធានក្រុមការងារផ្តល់ថវិកាចំនួន២០០,០០០រៀលដល់នាយកអនុវិទ្យាល័យឆ្នាល់មាន់ ដើម្បីដំឡើងវ៉ាត់ភ្លើង២០អំពែ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ចុះពិនិត្យមើលសាលាអនុវិទ្យាល័យឆ្នាល់មាន់ សាលាបឋមសិក្សាសំរោងលើ សាលាបឋមសិក្សាអូរឆ្លាក បង្គោលភ្លើងសូឡា និងពិនិត្យមើលផ្លូវដី១៣០០ម៉ែត្រ ក្នុងភូមិឆ្នាល់មាន់ផងដែរ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...