កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង២៥នាក់ ពាក់ព័ន្ធករណីឃាតកម្ម ហិង្សា និងលួច សរុប១៣ករណី, បង្ហាញមុខជាសាធារណៈមុនបញ្ជូនតុលាការ

Posted By: RoogRog Robot | 01-Jan-2025 14:19:38

2025-01-01 09:13pm

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងបណ្ដាខណ្ឌ បានធ្វើការបង្ក្រាបក្រុមក្មងទំនើង ចំនួន២៥នាក់ ដែលធ្វើសកម្មភាពសរុបចំនួន១៣ករណី។

នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែនការងារព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជាសាធារណៈ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២៥នាក់ បានបង្ក្រានចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ចែមករា ឆ្នាំ២០២៥។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងអស់នេះ បានប្រព្រឹត្ត បទល្មើសឃាតកម្ម១ករណី ឃាត់ខ្លួន២នាក់ (ប្រើដុំថ្មគប់មនុស្សបណ្តាលឲ្យស្លាប់), ករណីលួច៩ករណី ឃាត់ខ្លួន៩នាក់ (លួចម៉ូតូ៣ករណី លួចសម្ភារៈ និងទ្រព្យសម្បត្តិ ៥ករណី), ករណីហិង្សាដោយចេតនា៣ករណី ឃាត់ខ្លួន៩នាក់ និងធ្វើឲ្ហខូចខាតដោយចេតនា (កាប់យកស្លាកលេខម៉ូតូ) ១ករណី ឃាត់ខ្លួន៦នាក់ (ក្រុមក្មេងទំនើង)។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌដូនពេញ, ខណ្ឌសែនសុខ, ខណ្ឌទួលគោក, ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...