របាយការណ៍ក្រសួងទេសចរណ៍៖ បុណ្យឆ្លងឆ្នាំសកល២ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣.៥លាននាក់

Posted By: RoogRog Robot | 01-Jan-2025 15:23:46

2025-01-01 03:20pm

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា នាឱកាសបុណ្យឆ្លងឆ្នាំសកល រយៈពេល២ថ្ងៃ ត្រូវនឹងថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសចំនួន៣,៥៣៥,៣២៥នាក់ ក្នុងនោះមានភ្ញៀវជាតិជិត៣.៤៩លាននាក់ និងភ្ញៀវអន្តរជាតិជិត៥ម៉ឺននាក់។

ក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន២១៦,៣៣១នាក់ និងទេសចរបរទេសចំនួន១៨,២៤៩នាក់។

ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន៣,២៧១,៧៣៤នាក់ និងទេសចរបរទេសចំនួន២៩,០១១នាក់។

សរុបរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសចំនួន៣,៥៣៥,៣២៥នាក់ ក្នុងនោះមានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន៣,៤៨៨,០៦៥នាក់និងទេសចរបរទេសចំនួន៤៧,២៦០នាក់។

ចំពោះរាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៥ រួមមាន៖១. រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរសរុបចំនួន១,៥៧៣,៤៧៩នាក់។២. ព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបចំនួន៤២២,៨២៩នាក់។៣. សៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន៣៣៣,៦៦០នាក់។៤. បាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន៣២៤,៧៦០នាក់។៥. កំពត ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២៧,៩៧៦នាក់៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...