អ្នកជំនាញអារ្យធម៌ខ្មែរ៖ ឆ្នាំសកល២០២៥ តើព្រឹត្ដិការណ៍សាទរកម្ពុជា មានគុណតម្លៃយ៉ាងណា?

Posted By: RoogRog Robot | 01-Jan-2025 14:01:03

2025-01-01 01:57pm

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងឱកាសពិធីបុណ្យចូលថ្មី ឆ្នាំសកល២០២៥ដ៏វិសេសវិសាលនេះ, រាជរដ្ឋាភិបាលអាណត្ដិទី៧ ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការបន្ដលើកទ្រសន្ដិភាព កសាងនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថ្មីៗបន្ថែមទៀត លើគ្រប់វិស័យក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ និងបានរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា-Celebrating Cambodia ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅពីមុខបរមរាជវាំង ដោយមានតុបតែងពន្លឺភ្លើងចម្រុះពណ៌យ៉ាងស្រស់ឆើតឆាយ មានលេងសិល្បៈ ល្បែង របាំ ចម្រៀង និងដង្ហែក្បួនសិល្បៈ វប្បធម៌ មានដូចជា យក្សចូលក្រុង យ៉ាងសំបូរបែប នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្ដ ក្រុង ទូទាំងប្រទេស ពោរពេញដោយភ្ញៀវជាតិ និងអន្ដរជាតិ ដើរលេងកំសាន្ដ រាំលេង យ៉ាងណែនណាន់តាន់តាប់ រហូតទាល់ភ្លឺ និងសប្បាយរីករាយដ៏​វិសេសវិសាល។

នេះពិតជាសឲ្យឃើញយ៉ាងច្បាស់ថា ក្នុងសម័យតេជោសន្ដិភាព គុណតម្លៃនៃសន្ដិភាព បាននាំពន្លឺចែងចាំងឲ្យព្រឹត្ដិការណ៍សាទរកម្ពុជា ក្លាយជាទិវាមានគុណតម្លៃដល់ពិភពលោកឆ្នាំ២០២៥ យ៉ាងស្រស់បវរ មិនខុសពីបណ្ដាអារ្យប្រទេសជឿនលឿនលើពិភពលោក ដែលកំពុងប្រារព្វពិធីឆ្លងឆ្នាំសកលទ្បើយ។ ព្រោះព្រឹត្ដិការណ៍សាទរកម្ពុជា មានតម្លៃជាសកល ដែលឧទ្ទិសដល់សមិទ្ធផលសង្គមជាតិដ៏រុងរឿងសំបូរបែបនៃយើង សាយភាយទៅពិភពលោកទាំងមូលយ៉ាងស្រស់បំព្រង។

បានន័យថាព្រឹត្ដិការណ៍សាទរកម្ពុជាថ្ងៃទី៣១ធ្នូនេះ គឺជា​ថ្ងៃ​មួយ​ដ៏វិសេសវិសាលបំផុត បានឆ្លុះបញ្ចាំង​យ៉ាងច្បាស់និងជាក់ស្ដែង ពី​សមិទ្ធផលពិតរបស់រាជរដ្ឋាភិបាលផុសទ្បើងយ៉ាងស្រស់ឆើតឆាយក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ និងតម្លៃ​ពិតរបស់​ជាតិយើង ជាតម្លៃ​ដែល​ចង​ជាតិយើង​ភ្ជាប់ទៅពិភពលោកដើម្បីបង្កើត​អនាគត​ដ៏​ល្អ​ប្រសើរផូរផង់។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងព្រឹត្ដិការណ៍សាទរកម្ពុជាដ៏វិសេសវិសាល ពោរពេញដោយភាពសប្បាយរីករាយនេះ យើងអាចចោទសួរថា តើព្រឹត្ដិការណ៍សាទរកម្ពុជា មានគុណតម្លៃយ៉ាងណា?

ឆ្នាំសកល២០២៥នេះ ចំណុចសំខាន់នៃព្រឹត្ដិការណ៍សាទរកម្ពុជា គឺជាការផ្តល់ឱកាសដល់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៍ទាំងអស់លើពិភពលោក បានជួបជុំគ្នាផ្តុំដោយកម្លាំងថាមពលដើម្បីអបអរសាទរទទួលឆ្នាំថ្មី ឆ្នាំសកល យ៉ាងសប្បាយរីករាយ ដែលបានឃើញសមិទ្ធផលផុសចេញពីសន្តិភាព និងស្នាមញញឹមប្រជាជនកម្ពុជារស់ក្នុងសន្ដិភាព មានគុណតម្លៃជាសកល។

ហេតុនេះព្រឹត្ដិការណ៍សាទរកម្ពុជា ជាព្រឹត្ដិការណ៍ដ៏មានអត្ថន័យដើម្បីភ្ជាប់ប្រជាជាតិខ្មែរយើង ទៅប្រជាជាតិនានាលើពិភពលោក ក្នុងគុណតម្លៃសន្ដិភាព ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រជាជាតិនានាលើពិភពលោក។ លើសពីនេះទៀត ព្រឹត្ដិការណ៍សាទរកម្ពុជា បានឆ្លុះបញ្ចាំងអំពីតម្លៃប្រជាជាតិខ្មែរយើង ក្នុងការរួបរួមលើកស្ទួយសង្គមជាតិឲ្យស្រស់បវរ ជាការរួមចំណែកដល់ភាពសុខសាន្ដដល់ពិភពលោក ។

ដូចនេះព្រឹត្ដិការណ៍សាទរកម្ពុជា គឺពិតជាមានគុណតម្លៃដ៏វិសេសវិសាលក្នុងជីវិតប្រចាំថ្ងៃរបស់ជាតិយើង និងតួនាទីរបស់ជាតិយើង ដើម្បីបង្កើតភាពសុខសាន្ដដល់សង្គមឲ្យមានភាពសុខដុមរមនា និងមេត្តាករុណាធម៌ ក្នុងផ្លូវសន្ដិភាពទូទាំងពិភពលោក។

ដូច្នេះពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ គឺសាទរកម្ពុជា បានប្រាប់ទៅពិភពលោក អំពីភាពសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់ក្នុងសន្ដិភាពនិងការអភិវឌ្ឍសម័យតេជោសន្ដិភាព លើមាតុភូមិដ៏ស្រស់បវរនៃយើង គឺកំពុងតែរីកលូតលាស់ទ្បើងយ៉ាង​ព្រោងព្រាត ចេញពីទស្សនវិជ្ជាដ៏ច្បាស់លាស់របស់សម្ដេចបវរធិបតី ហើយត្រូវបានប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមានក្ដីអំណរសាទរ គឺការកំណត់យកថ្ងៃទី២៩ធ្នូ ជា << ទិវាសន្ដិភាព>> ដើម្បីទុកជាសិរីមង្គលប្រចាំជាតិតរៀងទៅ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...