(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងធ្វើជាមន្ត្រី ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញសាសរសេរលើកទី១។
ក្នុងពេលការរៀបចំកំណែនៅសាលាភូមិន្ទរដ្ឋបាលនេះ ក៏មានការអញ្ជើញពិនិត្យដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធានាតម្លាភាព សុក្រឹតភាព នៃការប្រឡង។
ត្រឹមរយៈពេលមួយថ្ងៃ បេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ការធ្វើកំណែនឹងរៀបចំកែឲ្យបានរួចរាល់មុនឆ្លងឆ្នាំសកល ជាពិសេស ក្រសួងមុខងារសាធារណៈ បានដាក់សមាសភាពកំណែសន្លឹកកិច្ចការវិញ្ញាសាពហុចម្លើយ សរុបចំនួន១៣០នាក់ មកពីគរុនិស្សិតអនុវិទ្យាល័យ ក្នុងការកែវិញ្ញាសានេះ៕