ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្នើសមាជិកសហគមន៍ស្រុកឆែបទាំងមូលចូលរួមការពារព្រៃឈើ និងសហការបង្រ្កាបបទល្មើសនានា

Posted By: RoogRog Robot | 27-Dec-2024 11:59:14

2024-12-27 11:54am

(ភ្នំពេញ)៖ លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្នើដល់សមាជិកសហគមន៍ស្រុកឆែបទាំងមូល ចូលរួមសហការការពារព្រៃឈើ និងសហការបង្រ្កាបបទល្មើសកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការលើកឡើងរបស់ លោក សូត សំណាង បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំដែលមានអ្នកចូលរួមសរុប ៥៤ នាក់រួមមាន៖ អភិបាលស្រុកឆែប និងថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ប្រភេទ សហគមន៍ព្រៃឈើ និងកសិកម្មចំនួន ១៦សហគមន៍ដែលមានទីតាំងក្នុងស្រុកឆែបទាំងមូល។

ប្រធានឧទ្យាន បានគូសបញ្ជាក់ថា ឧទ្យានឫស្សីត្រឹបមានគុណតម្លៃសម្រាប់សហគមន៍ ៩ចំណុចសំខាន់ៗរួមមាន៖ ១៖ ថែរក្សា ការពារបរិស្ថាន ព្រៃឈើ និងជីវចម្រុះ២៖ ថែរក្សា ការពារវប្បធម៌ ប្រវត្តិសាស្ត្រ ជាតិពន្ធុវិទ្យា៣៖ ផ្តល់ការងារដល់យុវជន៤៖ រក្សានិងផ្តល់ឲ្យការប្រើប្រាស់អនុផលព្រៃឈើ ៥៖ បង្កើតជាតំបន់អេកូទេសរចរណ៍ ៦៖ កន្លែងផលិតទឹកដោះគោដំបូងក្នុងខេត្តជាប់ព្រំដែន៧៖ ផ្តល់បច្ចេកទេសចិញ្ចឹមសត្វ គោ ក្របី និង ដាំស្មៅ ៨៖ រក្សាមរតក-តជំនាន់ ពីបច្ចុប្បន្នទៅអនាគត ពីចាស់ៗទៅក្មេងៗជំនាន់ក្រោយ ៩៖ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខាងកសិកម្ម គ្រឿយន្ត និងការផលិត។

ឆ្លៀតក្នុងកិច្ចប្រជុំនោះ លោក សូត សំណាង បានសំណូមពរ ដល់សហគមន៍ និងអាជ្ញាធរស្រុកថា៖ ១៖ សូមចូលរួមផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍ អំពីគុណតម្លៃតម្លៃឧទ្យាន២៖ សូមសហការរាយការណ៍អំពីបទល្មើស ដើម្បីបង្ក្រាបឲ្យទាន់ពេលវេលា ៣៖ ត្រៀមចូលរួមសកម្មភាពអេកូទេសចរណ៍ ៖ ត្រៀបបន្លែបង្កា ត្រីសាច់ និង មគ្កុទេសក៍៤៖ សហការបង្រ្កាបបទល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៥៖ ចុះល្បាតទប់ស្កាប់កាប់រានដីព្រៃ ឈើ និង អន្ទាក់សត្វ ៦៖ សហការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និង កសិកម្ម។

សូមជម្រាបថា <<គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប>> ជាគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រោងសាងសង់កាលពី៤ឆ្នាំមុន ដោយមានប្រវែង៥២គីឡូម៉ែត្រ បច្ចុប្បន្នឧទ្យាននេះ សម្រេចបានប្រវែង ៣៧គីឡូម៉ែត្រគោកហើយ ដោយឡែកនៅសល់ប្រវែង១៦គីឡូម៉ែត្រទឹកទៀតនឹងបន្តធ្វើនៅឆ្នាំក្រោយ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...