(Updated) ប្រព័ន្ធ​អាកាសចរណ៍​ជប៉ុន​វិល​មក​រក​ភាព​ប្រក្រតី​វិញហើយ ​បន្ទាប់​ពី​រងការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​​ និងធ្វើឱ្យពន្យារ​ពេល​ជើង​ហោះ​ហើរជិត ២៤ម៉ោង

Posted By: RoogRog Robot | 27-Dec-2024 11:25:44

2024-12-27 11:11am

(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានជូនដំណឹងជាថ្មីថា ប្រព័ន្ធរបស់ខ្លួនបានវិលត្រឡប់មកធម្មតាវិញ បន្ទាប់ពីការវាយប្រហារតាមអ៊ីនធឺណិតដែលបានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការធ្វើបច្ចុប្បន្នភាពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានចាប់ផ្តើមនៅម៉ោងប្រហែល ៧:២៤ នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៥:២៤នាទីព្រឹកនៅប្រទេសកម្ពុជា ដោយរំខានដល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ហើយនាំឱ្យមានការពន្យាពេលសម្រាប់ជើងហោះហើរជិត ២៤ម៉ោង។ ការវាយប្រហារនេះ ត្រូវបានកំណត់លក្ខណៈថាជា Distributed Denial of Service (DDoS) ដែលបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានគ្របដណ្ដប់ដោយចរាចរណ៍ទិន្នន័យច្រើនពេក ដែលបណ្តាលឱ្យមានដំណើរការខុសប្រក្រតីទាំងនៅក្នុងប្រព័ន្ធខាងក្នុង និងខាងក្រៅ។

គួរជម្រាបថា នៅថ្ងៃព្រហស្បតិ៍ JAL បានផ្អាកការលក់សំបុត្រជាបណ្តោះអាសន្ន និងបិទរ៉ោតទ័រដែលដំណើរការខុសប្រក្រតី ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហារ។ ទោះបីជាមានការរអាក់រអួលក៏ដោយ JAL បានបញ្ជាក់ថាមិនមានទិន្នន័យរបស់អតិថិជនត្រូវបានបែកធ្លាយនោះទេ ហើយក៏មិនមានការខូចខាតពីមេរោគកុំព្យូទ័រផងដែរ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...