នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨

Posted By: RoogRog Robot | 27-Dec-2024 11:25:44

2024-12-27 11:22am

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញបើកការប្រកួតកីឡាវាយកូនគោល <<ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន>> លើកទី៨ នៅទីលាន ឈុន អូន ហ្គហ្វ រីសត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល <<ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន>> លើកទី៨នេះ ដឹកនាំរៀបចំដោយលោកសន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ ដោយសហការជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ឈុន អូន និងអ្នកឧកញ៉ា ហ៊ុន តូ ដែលបានជួយគាំទ្រ និងឧបត្ថម្ភជ្រោមជ្រែង សម្រាប់ការប្រកួតកីឡាលើកនេះ និងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំ ចំណាយពេលវេលា កម្លាំងកាយចិត្ត ដើម្បីរៀបចំនូវកម្មវិធីប្រកួតនេះឲ្យបានដំណើរបានល្អ ព្រមទាំងសូមថ្លែងអំណរគុណចំពោះ កីឡាករ កីឡាការីទាំង ១២៦នាក់ (ក្នុងនោះកីឡាការី១២នាក់) ដែលបានចុះឈ្មោះចូលរួមប្រកួតដណ្តើមយកឯកត្តជន ដើម្បីទទួលពានរង្វាន់ក្នុងព្រឹត្តការណ៍ដ៏វិសេសវិសាលនេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅចុងខែធ្នូ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានគោលបំណងចូលរួមអបអរសាទរ <<ទិវាសន្តិភាពនៅកម្ពុជា>> នៅទី២៩ ខែធ្នូខាងមុខនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ជាថ បុណ្យជាតិផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការលើកកម្ពស់គុណតម្លៃ នៃសន្តិភាព ការរក្សាវប្បធម៌សន្តិភាព ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាពនិងឯកភាពជាតិពេញលេញ ដោយនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតនេះត្រូវបាន រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយការប្រកួតនៅឆ្នាំនេះមានរយៈពេល២ថ្ងៃ។ កីឡាករ កីឡាការិនី ដែលជាប់ចំណាត់ពីលេខ១ ដល់លេខ៨ នៅក្នុងថ្ងៃទី២៧នេះ នឹងមានសិទ្ធិបន្តប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអញ្ជើញក្នុងពិធីបើកការប្រកួតកីឡា និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...