តំណាងអតីតយោធិន១៨គ្រួសារ ចេញសេចក្តីបំភ្លឺថា «អតីតយោធិន១៨គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវបានឈ្មួញរំលោភដីរបស់គាត់ គឺជារឿងថ្មី មិនមែនរឿងចាស់ទេ»

Posted By: RoogRog Robot | 26-Dec-2024 18:09:30

2024-12-26 06:06pm

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តំណាងអតីតកងទ័ព១៨គ្រួសារ ចេញសេចក្តីបំភ្លឺថា <<អតីតយោធិនចំនួន១៨គ្រួសារ ស្ថិតនៅភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានឈ្មួញរំលោភដីរបស់គាត់ គឺជារឿងថ្មី មិនមែនរឿងចាស់ទេ ដែលពួកគាត់ទើបធ្វើការផ្សាយផ្ទាល់ នៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

នេះយោងតាមលិខិតបំភ្លឺរបស់តំណាងអតីតយោធិនរំសាយ១៨គ្រួសារ ដែលបានផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News និងរៀបរាប់អំពីសាវតារដីធ្លីរបស់ពួកគាត់ ចំនួនសរុប១៣ទំព័រ។

ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពាក់ព័ន្ធករណីដីធ្លីអតីតប្រជាពលរដ្ឋយោធិនរំសាយចំនួន១៨គ្រួសារ ដែលស្ថិតនៅទីតាំងភូមិកូនដំរី ឃុំនិមិត្ត ស្រុកអូរជ្រៅ ត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីជូនដំណឹងចំនួន៤ដងរួចហើយ តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២៣។

ខាងក្រោមជាសេចក្តីបំភ្លឺរបស់តំណាងអតីតកងទ័ព១៨គ្រួសារ និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...