(ប៉េកាំង)៖ តំបស់ខ្ពស់រាប Qinghai-Xizang ជ្រលងភ្នំរាប់ពាន់តភ្ជាប់គ្នា យ៉ាងវែងអន្លាយ។ កាលពី៧០ឆ្នាំមុន "ផ្លូវសួគ៌ា" ពីរខ្សែបានឆ្លងកាត់ជ្រលងភ្នំខ្ពស់ៗ ហើយបង្កើតបានជាអក្សរ "V" ដ៏ធំសម្បើមដែលប្រសព្វគ្នានៅក្រុង Lasa បង្កើតបាននូវបុព្វហេតុដ៏អស្ចារ្យ និងគួរឱ្យរំភើបនៅក្នុងប្រវត្តិសាស្ត្រ នៃការសាងសង់ផ្លូវរបស់មនុស្សជាតិ។
នៅក្នុងឆ្នាំ២០១៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ៗ នៅក្នុងខួប៦០ឆ្នាំ នៃការបើកចរាចរណ៍ផ្លូវថ្នល់ Sichuan-Xizang និង Qinghai-Xizang លោកបានគូសបញ្ជាក់ថា “ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ក្នុងដំណើរការសាងសង់និងថែទាំផ្លូវថ្នល់ ស្មារតី "ផ្លូវពីរ" ប្រកបដោយសាមគ្គីនៃប្រជាជាតិ “ស្មារតីផ្លូវទាំងពីរ” ត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយ។" ត្រូវតែបន្តអនុវត្តស្មារតី 'ផ្លូវទាំងពីរ' ថែរក្សាផ្លូវទាំងពីរឱ្យបានល្អ និងធានាបាននូវចរាចរណ៍ដោយរលូន ដូច្នេះ ធ្វើឱ្យផ្លូវថ្នល់ Sichuan-Xizang និង Qinghai-Xizang ក្លាយជាផ្លូវឆ្ពោះទៅរក សាមគ្គីនៃប្រជាជាតិ ផ្លូវទៅកាន់វឌ្ឍនភាពនៃអរិយធម៌ Xizang និងជាផ្លូវឆ្ពោះទៅរកវិបុលភាពរួមសម្រាប់ជនរួមជាតិ Xizangនៃគ្រប់ជនជាតិទាំងអស់”។
“នៅលើទឹកដីដ៏ធំល្វឹងល្វើយស្រស់ស្អាតនិងមានជីជាតិនេះ ប្រជាជនគ្រប់ជនជាតិទាំងអស់ មានលំនៅឋានរួមមួយគឺចិន ពួកគេមានក្ដីសុបិនរួម គឺដើម្បីសម្រេចបាន នូវការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ! ”នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៤ លោកXi Jinping បានអញ្ជើញចូលរួមមហាសន្និបាតលើកសរសើរសាមគ្គីភាព និងវឌ្ឍនភាពរបស់គ្រប់ជនជាតិទូទាំងប្រទេសចិន ហើយបានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់លើកកម្ពស់ការកសាងសហគមន៍រួមរបស់ប្រជាជាតិចិន។
ស្មារតី "ផ្លូវទាំងពីរ" បានកើតឡើងក្នុងដំណើរតស៊ូរបស់ប្រជាជន គ្រប់ជនជាតិទាំងអស់ដើម្បីក្ដីសុបិន្តរួម។ បច្ចុប្បន្ន “ផ្លូវទាំងពីរ”ប្រៀបបាននឹងកន្សែងដ៏វែងអន្លាយ ចងភ្ជាប់ដួងចិត្ត ជនរួមជាតិគ្រប់ជនជាតិកាន់តែជិតស្និទ្ធ។ បច្ចុប្បន្ន "ផ្លូវទាំងពីរ" បានបង្កើតទៅជា "ស្ពានមាស" នៃការអភិវឌ្ឍដែលនាំឱ្យខ្ពង់រាបខិតទៅជិតក្ដីសុបិននៃវិបុលភាពរួម។ នៅលើវាលស្មៅ Tagong ក្នុងទីក្រុង Kangding មណ្ឌល Ganzi ភ្ញៀវទេសចរហូរហែរមិនដាច់ដោយមិនគិតពីរដូវត្រជាក់ឬរដូវក្តៅ នៅឆ្នាំ២០២៣ ប្រាក់ចំណូលសេដ្ឋកិច្ចរួមរបស់ភូមិ Tagong បានកើនឡើងលើសពី១០ លានយាន់ប្រាក់ចិន។
ពីខែមករាដល់ខែតុលា ឆ្នាំ២០២៤ មណ្ឌលGarzi ទទួលបានភ្ញៀវទេសចរសរុបចំនួន៤១លាននាក់ និងទទួលបាន ប្រាក់ចំណូលពីទេសចរណ៍ ចំនួន៤៥ពាន់លានយន់។ ភ្នំ Gongga, Daocheng Yading ... កំពុងក្លាយជានាមប័ណ្ណថ្មីនៃ "ផ្លូវសួគ៌ា"។
ចាប់ពីការបើកបរដោយខ្លួនឯង រហូតដល់ដំណើរកម្សាន្តតាមម៉ូតូ កង់រហូតដល់ដើរថ្មើជើង មិនថាអ្នកចូល Xizang នៅថ្ងៃនេះដោយរបៀបណាក្តីក៏មនុស្សតែងតែឈប់នៅកន្លែងណាមួយ ឬក៏ដាក់ផ្លែប៉ោមឬជូនផ្កា Kelsang នៅតាមដងផ្លូវនោះទេ។នៅតាមជ្រលងភ្នំនិងជើងភ្នំ សំឡេងស៊ីផ្លេបន្លឺឡើងយ៉ាងពិរោះរណ្ដំ។ ពន្លឺនៃស្មារតី "ផ្លូវពីរ" ជ្រាបចូលទៅក្នុងប្រវត្តិសាស្ត្រ និងបំភ្លឺដួងចិត្តរបស់មនុស្សគ្រប់រូប៕
វិទ្យុមិត្តភាពកម្ពុជាចិន