ជិតដល់ពិធីបុណ្យឆ្លងឆ្នាំសកល អភិបាលខេត្តកែប ណែនាំអាជ្ញាធរពង្រឹងការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងចុះពិនិត្យបញ្ជីតម្លៃមុខម្ហូបរបស់អាជីវករឱ្យបានត្រឹមត្រូវ

Posted By: RoogRog Robot | 26-Dec-2024 16:57:18

2024-12-26 04:52pm

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការការពារ សន្ដិសុខ សុវត្តិភាព សណ្ដាប់ធា្នប់សារធារណៈជូនប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរ​ឱ្យមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ។

មានប្រសាសន៍លើកឡើងបែបនេះ ខណ:លោកអភិបាលខេត្ត ចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ និងសេចក្ដីព្រាងរបាយការណ៍​បូកសរុបលទ្ធផលការងារ​ប្រចាំឆ្នំា២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែប។

ជាមួយគ្នានេះលោកអភិបាលខេត្តកែប ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការត្រួតពិនិត្យទៅលើតម្លៃក្នុងការលក់ចេញ និងណែនាំដល់បងអាជីវករ និងប្រតិបត្តិករ ត្រូវមានបញ្ជីមុខម្ហូប ឬសេវាឱ្យបានត្រឹមត្រូវ គ្រប់ទីតាំងទាំងអស់ ដើម្បីផ្ដល់នូវផាសុខភាព ភាពជឿជាក់ និងភាពសប្បាយរីករាយជូនអ្នកទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះដែរ ដើម្បីបង្កើននូវភាពសប្បាយរីករាយជូនដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តក្នុងខេត្តកែប នាឱកាសបុណ្យឆ្លងឆ្នាំសកល រដ្ឋបាលខេត្តកែប បានត្រៀមលក្ខណៈរួចរាល់ បង្កើតព្រឹត្តិការណ៍សប្បាយៗ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២៤​ ក្នុងនោះមានដូចជា ពិធីបង្ហោះខ្លែងខ្មែរ ប្រឡងច្រៀងបុរាណ សម័យ ពិធីអំទូកផ្ដាចារសមុទ្រ ប្រគុំតន្ដ្រី សិល្បៈ ល្ខោនបាសាក់ អុចកាំជ្រួច និងបង្ហោះគោម​ផងដែរ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...