ចិនស្នើឱ្យហ្វីលីពីន ត្រលប់មករកការអភិវឌ្ឍដោយសន្តិភាព

Posted By: RoogRog Robot | 26-Dec-2024 16:23:42

2024-12-26 04:19pm

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ បានស្នើឱ្យហ្វីលីពីន ត្រលប់មករកការអភិវឌ្ឍដោយសន្តិភាព ដោយនិយាយថា ការសម្រេចចិត្តរបស់ទីក្រុងម៉ានីល ក្នុងការយកប្រព័ន្ធមីស៉ីលរយៈចម្ងាយមធ្យមរបស់អាមេរិក ទៅធ្វើសមយុទ្ធយោធា នឹងអាចត្រឹមតែនាំមកនូវហានិភ័យ នៃការរត់ប្រណាំងអាវុធក្នុងតំបន់ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធមីស៉ីល Typhon របស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៉ីលគ្រូស មានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់ការធ្វើសមយុទ្ធរួមគ្នា កាលពីដើមឆ្នាំនេះ។ នៅដើមសប្តាហ៍នេះដែរ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និយាយថា ការ​ដាក់​ពង្រាយប្រព័ន្ធមីស៉ីល​ Typhon សម្រាប់​សមយុទ្ធ​រួម​គឺ ត្រឹមត្រូវ ស្របច្បាប់ និង​មិនខុសអ្វីឡើយ។ បើតាមប្រមុខការពារជាតិរូបនេះ ហ្វីលីពីន ក៏គ្រោងនឹងទិញប្រព័ន្ធមីស៉ីលរយៈចម្ងាយមធ្យមនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បញ្ជាក់ថា <<តាមរយៈកិច្ចសហការជាមួយ​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់ប្រព័ន្ធមីស៉ីល Typhon ភាគីហ្វីលីពីន បានប្រគល់សន្តិសុខផ្ទាល់ខ្លួន និងវិស័យការពារជាតិឱ្យដល់អ្នកដទៃ ហើយកំពុងណែនាំពីហានិភ័យនៃការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ និងការរត់ប្រណាំងអាវុធនៅក្នុងតំបន់ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់>>។

លោកស្រី Mao បានបន្ថែមថា <<យើងផ្តល់ដំបូន្មានម្តងទៀត ដល់ភាគីហ្វីលីពីនថា ជម្រើសត្រឹមត្រូវតែមួយគត់ សម្រាប់ការពារសន្តិសុខរបស់ខ្លួន នោះគឺប្រកាន់ខ្ជាប់ស្វ័យភាពជាយុទ្ធសាស្រ្ត ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍ ដោយសន្តិភាព>>។ ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយ របស់ Reuters នោះទេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...