សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបជម្រាបក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា

Posted By: RoogRog Robot | 23-Dec-2024 15:10:56

2024-12-23 03:04pm

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកស្រីដល់អាណត្តិបញ្ចប់ការងារពីកម្ពុជា។

លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ត្រូវបានរដ្ឋាភិបាលឥណ្ឌា តែងតាំងជា​ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌាប្រចាំនៅកម្ពុជាកាលពីឆ្នាំ២០២០។

ក្នុងអាណត្តិការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកស្រី បានបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ជាពិសេសការប្រឹងប្រែងជំរុញកិច្ចការទាំងឡាយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...