របាយការណ៍៖ កុមារជនជាតិដើមអាមេរិកជាង ៣០០០នាក់ ត្រូវបានសម្លាប់ក្នុងសាលារៀន នៅសហរដ្ឋអាមេរិក កាលពីចន្លោះឆ្នាំ១៨១៩ ដល់ទសវត្សរ៍ឆ្នាំ១៩៧០

Posted By: RoogRog Robot | 23-Dec-2024 15:05:41

2024-12-23 03:03pm

(វ៉ាស៉ីនតោន)៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា កុមារជនជាតិដើមអាមេរិក (native american) ត្រូវបានសម្លាប់ក្នុងសាលារៀន នៅសហរដ្ឋអាមេរិក គឺមានច្រើនជាងបីដង នៃតួលេខផ្លូវការរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ ២០២៤។

ចាប់ពីឆ្នាំ ១៨១៩ ដល់ទសវត្សន៍ឆ្នាំ ១៩៧០ សហរដ្ឋអាមេរិក បានបើកដំណើរការសាលារៀនរាប់រយកន្លែង នៅទូទាំងប្រទេស ដើម្បីបញ្ចូលកុមារជនជាតិដើម ទៅក្នុងវប្បធម៌អ្នកតាំងលំនៅនៅអឺរ៉ុប រួមទាំងការបង្ខំឱ្យប្តូរមកជាគ្រិស្តសាសនិក។ ប៉ុន្តែរបាយការណ៍ របស់រដ្ឋាភិបាល ស្តីពីការស្លាប់របស់កុមារទាំងនោះ មានត្រឹមជិត ១០០០នាក់ប៉ុណ្ណោះ នៅសាលារៀន។ តាមការស៉ើបអង្កេតដោយ Washington Post សិស្សជនជាតិដើមភាគតិចចំនួន ៣ ១០៤នាក់បានស្លាប់ នៅក្នុងសាលារៀន ចន្លោះឆ្នាំ ១៨២៨ និង ១៩៧០ គឺស្មើនឹងបីដងនៃចំនួនដែលបានរកឃើញ។ ភាគច្រើននៃកុមារដែលស្លាប់ត្រូវបញ្ចុះ នៅក្នុងទីបញ្ចុះសពនៅ ឬក្បែរសាលារៀនដែលពួកគេចូលរៀន ហើយសាកសពកុមារមិនត្រូវបានបញ្ជូន ទៅដល់ក្រុមគ្រួសារ ឬកុលសម្ព័ន្ធរបស់ពួកគេឡើយ។ កាលពីខែតុលា ប្រធានាធិបតី លោក ចូ បៃដិន ធ្លាប់សុំទោសជាសាធារណៈ ជុំវិញបញ្ហាកុមារជនជាតិដើមអាមេរិក ត្រូវបានយកចេញពីគ្រួសាររបស់ពួកគេ ទៅដាក់នៅសាលាបណ្ដុះបណ្ដាល និងដែលរងការបំពានជាញឹកញាប់។

គួរបញ្ជាក់ថា រដ្ឋបាល លោក បៃដិន បានបណ្តាក់ទុនច្រើនក្នុងសហគមន៍ជនជាតិដើមអាមេរិក តាមរយៈសកម្មភាពពង្រី កស្វ័យភាពកុលសម្ព័ន្ធ ការកំណត់តំបន់ការពារកន្លែងដូនតាដ៏ពិសិដ្ឋ ណែនាំភ្នាក់ងារនានាឱ្យផ្តល់អាទិភាព ដោះស្រាយអំពើហិង្សាយេនឌ័រ និងបញ្ហាជាច្រើនទៀត៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...